ផ្លែបឺរវៀតណាមមានវត្តមានជាផ្លូវការនៅទីផ្សារអូស្ត្រាលី

(VOVWORLD) - ឡូទំនិញត្រូវបានកក់ ទិញទាំងអស់ ហើយគ្រោងនឹងលក់ចេញក្នុងតម្លៃប្រមាណ ៧ដុល្លាអូស្ត្រាលីក្នុងមួយ គីឡូក្រាម (ស្មើនឹង១២ម៉ឺនដុង)។

ផ្លែបឺរវៀតណាមមានវត្តមានជាផ្លូវការនៅទីផ្សារអូស្ត្រាលី - ảnh 1ផ្ទាំងរូបភាពផ្សព្វផ្សាយផ្លែបឺរវៀតណាមនៅទីផ្សារអូស្ត្រាលី។ (រូបថត៖ សភាពាណិជ្ជកម្មវៀតណាមនៅអូស្ត្រាលី)
ផ្លែបឺរកកចំនួន៣តោណ ពូជ Booth ៧ ពីបណ្ដាខេត្តតំបន់ Tay Nguyen របស់ វៀតណាម នៅថ្ងៃទី១១ ខែមករា ត្រូវបានចែកចាយជាផ្លូវការនៅទីផ្សារអូស្ត្រាលី ដែល ជាការបោះជំហានថ្មីមួយលើដំណើរការកសាងម៉ាកយីហោនិងទីផ្សារសម្រាប់ផ្លែបឺរ វៀតណាមលើពិភពលោក។ ឡូទំនិញលើកនេះត្រូវបាននាំចេញនិងចែកចាយដោយ ក្រុមហ៊ុន Uu Dam វៀតណាម។ តំណាងក្រុមហ៊ុនបានឲ្យដឹងថា ឡូទំនិញត្រូវបានកក់ ទិញទាំងអស់ ហើយគ្រោងនឹងលក់ចេញក្នុងតម្លៃប្រមាណ ៧ដុល្លាអូស្ត្រាលីក្នុងមួយ គីឡូក្រាម (ស្មើនឹង១២ម៉ឺនដុង)។
យោងតាមភារធារីស្ថានទូតវៀតណាមប្រចាំអូស្ត្រាលី លោកស្រី Pham Thi Thuy Nga ថា តាមរយៈការវាយតម្លៃរបស់បណ្ដាភោជនីយដ្ឋានដែលកំពុងប្រើ ប្រាស់ផ្លែបឺរនៅអូស្ត្រាលី លោកស្រីជឿជាក់ថាផ្លែបឺរវៀតណាមនឹងដណ្ដើមបាន ទីផ្សារក្នុងពេលឆាប់ៗ អាស្រ័យដោយមានគុណសម្បត្តិក្នុងការរក្សាទុក តម្លៃនិង គុណភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ