ផ្លាស់ប្ដូរថ្មីព្រមៗគ្នាប្រកបដោយប្រសិទ្ធភាពក្នុងការរៀបចំ និងធ្វើសកម្មភាពសហជីពវៀតណាម

(VOVWORLD) -នាថ្ងៃទី ១២ កក្ដដា នៅទីក្រុងហាណូយ គណៈកម្មាធិការចលនាប្រជាជន មជ្ឈឹមបានជួបធ្វើការជាមួយអគ្គសហព័ន្ធពលករវៀតណាមស្ដីពីគម្រោងការណ៍ “ផ្លាស់ប្ដូរការរៀបចំ និងធ្វើសកម្មភាពសហជីពវៀតណាមក្នុងស្ថានភាពថ្មី”។
ផ្លាស់ប្ដូរថ្មីព្រមៗគ្នាប្រកបដោយប្រសិទ្ធភាពក្នុងការរៀបចំ និងធ្វើសកម្មភាពសហជីពវៀតណាម - ảnh 1ផ្លាស់ប្ដូរថ្មីព្រមៗគ្នាប្រកបដោយប្រសិទ្ធភាពក្នុងការរៀបចំ និងធ្វើសកម្មភាពសហជីពវៀតណាម (internet) 

នាថ្ងៃទី ១២ កក្ដដា នៅទីក្រុងហាណូយ គណៈកម្មាធិការចលនាប្រជាជន មជ្ឈឹមបានជួបធ្វើការជាមួយអគ្គសហព័ន្ធពលករវៀតណាមស្ដីពីគម្រោងការណ៍ “ផ្លាស់ប្ដូរការរៀបចំ និងធ្វើសកម្មភាពសហជីពវៀតណាមក្នុងស្ថានភាពថ្មី”។ អញ្ជើញជាអធិបតីជំនួបធ្វើការនេះ ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹម លោកស្រី  Truong Thi Mai បានសង្កត់ធ្ងន់ថា សហជីពវៀតណាមមិនត្រឹមតែជាអង្គការតំណាងស្របច្បាប់សម្រាប់សិទ្ធិ និងផលប្រយោជន៍ត្រឹមត្រូវរបស់ពលករប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីសំខាន់ក្នុងការកសាងទំនុកទុកចិត្តជូនប្រជាជន និងពលករលើទូទាំងប្រទេសចំពោះការដឹកនាំរបស់បក្ស។ រីឯខ្លួនវិញ ប្រធានអគ្គសហព័ន្ធពលករវៀតណាម លោក  Bui Van Cuong បានអះអាងថា ការផ្លាស់ប្ដូរថ្មីនូវការរៀបចំ និងធ្វើសកម្មភាពរបស់អង្គការសហជីពគឺចាំបាច់ដើម្បីឆ្លើយតបល្អថែមទៀតនូវបំណងប្រាថ្នាស្របច្បាប់ ត្រឹមត្រូវរបស់សមាជិកសហជីព។ ដូច្នេះ អង្គការសហជីពគប្បីផ្លាស់ប្ដូរព្រមៗគ្នាប្រកបដោយប្រសិទ្ធភាព ម្ចាស់ការអភិវឌ្ឍន៍ទំនាក់ទំនាក់ទំនងពលកម្មតាមការកំណត់របស់ច្បាប់  កសាងកម្មាភិបាលសហជីពជំនាញប្រកបដោយគុណភាពជាដើម។ លោក Bui Van Cuong បានឲ្យដឹងថា អគ្គសហព័ន្ធពលករវៀតណាមនឹងទទួលយកមតិរបស់អង្គប្រជុំដើម្បីសម្រេចរួចរាស់នូវគម្រោងការណ៍”ផ្លាស់ប្ដូរថ្មីនូវការរៀបចំ និងធ្វើសកម្មភាពរបស់សហជីពវៀតណាមក្នុងស្ថានភាពថ្មី” ហើយដាក់ជូនការិយាល័យនយោបាយនាខែសីហាឆ្នាំ ២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ