ផ្លាស់ប្ដូរថ្មីយន្តការ និងគោលនយោបាយ ជួយឧបត្ថម្ភកម្មវិធីគោលដៅជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ
(VOVWORLD) - ក្នុងខែមិនា ឆ្នាំ ២០២២ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច នឹងចេញសារាចរណែនាំស្តីពីការប្រឹក្សាការងារ ជួយឧបត្ថម្ភការចាប់ផ្ដើមអាជីពដល់សិស្សានុសិស្ស និស្សិតនៃគ្រឹះស្ថានអប់រំវិជ្ជាជីវៈ ។
(រូបថត៖ VNA) |
ឧបនាយករដ្ឋមន្ត្រីប្រចាំការ លោក Pham Binh Minh ទើបបានចុះហត្ថលេខា និងចេញផ្សាយក្របខ័ណ្ឌធ្វើសកម្មភាព ផ្លាស់ប្ដូរថ្មីយន្តការ និងគោលនយោបាយ ជួយឧបត្ថម្ភកម្មវិធីគោលដៅជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំដំណាក់កាល ២០២១ - ២០៣០។ ក្នុងនោះក្រសួងអប់រំ និងការបណ្តុះបណ្តាលនឹងចេញផ្សាយសេចក្តីសម្រេចបង្កើតយន្តការរៀបចំការអនុវត្តដំណាក់កាលទី ២ នៃគម្រោងពង្រឹងភាសាវៀតណាមសម្រាប់កុមារមត្តេយ្យសិក្សា និងសិស្សានុសិស្សបឋមសិក្សានៅតំបន់ជនជាតិភាគតិច។ ទន្ទឹមនឹងនេះសុក្រិតសេចក្តីព្រាងសារាចរកំណត់អំពីការចាត់តាំង និងប្រតិបត្តិការនៃសាលាមធ្យមសិក្សាជនជាតិ។ តាមគម្រោង ក្នុងខែមិនា ឆ្នាំ ២០២២ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច នឹងចេញសារាចរណែនាំស្តីពីការប្រឹក្សាការងារ ជួយឧបត្ថម្ភការចាប់ផ្ដើមអាជីពដល់សិស្សានុសិស្ស និស្សិតនៃគ្រឹះស្ថានអប់រំវិជ្ជាជីវៈ ។ ក្នុងខែមីនាផងដែរ រដ្ឋាភិបាលនឹងចេញសេចក្តីសម្រេចស្តីពីរបបបណ្តុះបណ្តាលប្រចាំខែសម្រាប់បុគ្គលិកសុខាភិបាលភូមិស្រុក និងឆ្មបភូមិ ដើម្បីពង្រឹងបណ្តាញបុគ្គលិកសុខាភិបាលភូមិ និងឆ្មបភូមិផងដែរ៕