ផ្លាស់ប្តូរការផ្សព្វផ្សាយស្តីពីផលអាក្រក់នៃគ្រឿងញៀនសំយោគ
(VOVWORLD) -សន្និសីទ Online ទូទាំងប្រទេស បូកសរុបការងារ២០១៧និងអនុវត្តភារកិច្ចឆ្នាំ ២០១៨ របស់គណៈកម្មាធិការបង្ការប្រឆាំង AIDS និងបង្ការប្រឆាំងគ្រោះគ្រឿង ញៀន ពេស្យាចារ បានប្រព្រឹត្តទៅនាថ្ងៃទី៨ធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល។
ទិដ្ឋភាពនៃសន្និសីទ |
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ប្រធានគណៈកម្មាធិការអញ្ជើញជាអធិបតីភាព នៃសន្និសីទ។ ធ្វើការសន្និដ្ឋាន លោក Vu Duc Dam បានចាត់ទុកថា៖
“ទី១គឺអំពី HIV បច្ចុប្បន្នគឺយើងត្រូវប្រឆំាងយ៉ាងប្តូរផ្តាច់។ ទីពីរគឺត្រូវផ្សព្វ ផ្សាយយ៉ាងខ្លាំងការប្រឆាំងនឹងគ្រឿងញៀនសំយោគ។ មួយទៀតគឺបន្សាប គ្រឿងញៀនដោយ Methadone។ រដ្ឋាភិបាលបានសម្រេចហើយ។ ខេត្តណាមិន ធានាបានល្អនូវសំណូមពរគឺត្រូវទទួលខុសត្រូវ”។
ទាក់ទិននឹងបញ្ហាគ្រឿងញៀន ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បាន សូមឲ្យក្រសួងស្ថាប័ននានា ផ្លាស់ប្តូរវិធានការ ជម្រុញការផ្សព្វ ផ្សាយអំពីផល ប៉ះពាល់ដោយគ្រឿងញៀនសំយោគដើម្បីព្រមានដល់សង្គមទាំងមូល៕