ផ្លាស់ប្តូរថ្មី ធ្វើសមាហរណកម្មពីនិទាឃរដូវនេះ

ផ្លាស់ប្តូរថ្មី ធ្វើសមាហរណកម្មពីនិទាឃរដូវនេះ - ảnh 1
ផ្លាស់ប្តូរថ្មី ធ្វើសមាហរណកម្មពីនិទាឃរដូវនេះ

        ឆ្នាំ២០១៥ ត្រូវបានបញ្ចប់ ដោយមានផ្លែផ្កាជាច្រើន ក្នុងការអនុវត្តគោលដៅ
អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៅវៀតណាម។ នោះគឺកំណើន GDP ទទួល​បាន ជិត
៦,៧% ខ្ពស់ជាងផែនការដែលបានដាក់ចេញគឺ៦,២% និងជាកំរិតខ្ពស់​បំផុតក្នុងរយៈ
ពេល១៥ឆ្នាំកន្លងទៅ។ រួមជាមួយគ្នានោះ អតិផរណាក៏ត្រូវបានគ្រប់គ្រង ម៉ាក្រូសេដ្ឋ
កិច្ចស្ថិរភាព ល្បឿនបង្កើនតំលៃប្រើប្រាស់ក៏បានថយចុះខ្លាំង ​សល់តែ0,៦% ជាកំរិត
ទាបបំផុតក្នុងរយៈពេល១៥ឆ្នាំកន្លងទៅ។ ​ បណ្ដាវិស័យ​វប្បធម៌ សង្គមក៏មានជំហាន
អភិវឌ្ឍ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកស្ទួយជាបន្តបន្ទាប់។

          ឆ្នាំ ២០១៥ ក៏ជាឆ្នាំបន្សល់ទុកនូវសមិទ្ធិផលជាច្រើនក្នុងវិស័យកិច្ចការបរ​ទេស
 ទាំងលើវិស័យទ្វេភាគីនិងពហុភាគី។ ចំណុចលេចធ្លោបំផុតគឺវៀតណាម​បានសកម្ម
ជំរុញខ្លាំងសកម្មភាពធ្វើសមាហរណកម្មអន្តរជាតិឡើងកំរិតថ្មី ដាក់​ផលប្រយោជន៍
ជាតិគឺគោលដៅខ្ពស់បំផុត និងបង្កើតបរិយាកាសងាយស្រួល​ដើម្បីកសាងនិងការ
ពារប្រទេសជាតិ។ ប្រការពិសេសគឺវៀតណាមបានរួមជាមួយប្រទេសអាស៊ាននានា កសាងសហគមន៍អាស៊ានបើកចេញយថាទស្សន៍ថ្មីភ្លឺស្វាង និងសប្បូរធូធារ
សំរាប់តំបន់ទាំងមូល។ វៀតណាមក៏បានចុះហត្ថលេខាលើកិច្ច​ព្រមព្រៀងពាណិជ្ជ
កម្មសេរីជាមួយសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ជាមួយ​កូរ៉េ​ខាងត្បូង និងបញ្ចប់ការ
ចរចារស្ដីអំពីកិច្ចព្រមព្រៀងដៃគូឆ្លងមហាសមុទ្រប៉ាស៊ី​ហ្វីក ជាមួយដៃគូផ្សេងៗចំ
នួន១១នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក។

          ចំពោះសមិទ្ធិផលទាំងនេះ ប្រជាជនវៀតណាមទទួលនិទាឃរដូវ ឆ្នាំវកអដ្ឋ
ស័ក ជាមួយឱកាសនិងឧបសគ្គជាច្រើន ក្នុងដំណើការធ្វើសមាហរណកម្មនិង​អភិ
វឌ្ឍន៍។ ហើយពីនេះតទៅ វៀតណាមតភ្ជាប់យ៉ាងស្អិតរមួតជាមួយ​ខឿន​សេដ្ឋកិច្ច
សកល ដោយការអភិវឌ្ឍន៍ផលិតកម្ម បើកទូលាយទីផ្សារនាំចេញ ទាក់ទាញបន្ថែ
មការវិនិយោគផ្ទាល់ពីបរទេស និងបង្កើតការងារធ្វើថ្មី។

          ជោគវាសនា និងឱកាសថ្មីអំពីធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍ប្រទេសជាតិ
នៅ​និទាឃរដូវនេះបានចាប់ផ្តើមពី៣០ឆ្នាំមុនមក ចាប់ពីពេលបក្សកម្មុយនីស្តវៀត
ណាមចាប់ផ្តើមបុព្វហេតុផ្លាស់ប្តូរថ្មី នាឆ្នាំ ១៩៨៦។ ហើយនិទាឃរដូវឆ្នាំវកអដ្ឋស័ក
នេះនឹងមានអត្ថន័យសំខាន់ថែមទៀត។ ពីព្រោះ នេះគឺជានិទាឃរដូវដើមដំបូង 
អនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្ស កម្មុយនីស្តវៀតណាមនីតិកាលទី
១២ ​និងក៏ជានិទាឃរដូវដើមដំបូងវៀតណាម អនុវត្តផែនការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម
កិច្ច ដំណាក់កាល៥ឆ្នាំ ចាប់ពីឆ្នាំ ២០១៦ដល់ឆ្នាំ ២០២១ ដោយមានគោលដៅផ្លាស់
ប្តូរថ្មីរូបសណ្ឋានកំណើន ចូលរួមយ៉ាងទូលំទូលាយ និងស៊ីជំរៅថែម​ទៀត ក្នុងខ្សែ
សង្វាក់ផលិតកម្មសកល​។

          មានកម្លាំងពលំនៃនិទាឃរដូវ ៣០ឆ្នាំផ្លាស់ប្តូរថ្មីវៀតណាមកំពុងផ្លាស់ប្តូរថ្មី
យ៉ាង​ខ្លាំងក្លា ក្នុងបុព្វហេតុធ្វើសមាហរណកម្មសកល។

          ផ្លាស់ប្តូរថ្មី ធ្វើសមាហរណកម្មនឹងខ្លាំងក្លាជាង ចាប់ពីនិទាឃរដូវនេះតទៅ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ