ផ្លាស់ប្តូរវិធីសាស្រ្តបណ្តុះបណ្តាល ដើម្បីលើកកម្ពស់គុណភាពធនធានមនុស្ស

(VOVWORLD) - នាថ្ងៃទី ៥ ខែមិនា នៅទីក្រុងហាណូយ វិបផតថល រដ្ឋាភិបាល (Web Portal) បានរៀបចំសិក្ខាសាលាតាមអនឡាញ់ ក្រោមប្រធានបទ “ការប្រើប្រាស់ធនធានមនុស្សមានគុណភាពខ្ពស់ប្រកបដោយប្រសិទ្ធភាព” ។
ផ្លាស់ប្តូរវិធីសាស្រ្តបណ្តុះបណ្តាល ដើម្បីលើកកម្ពស់គុណភាពធនធានមនុស្ស - ảnh 1 អនុប្រធានគណៈកម្មាធិការកិច្ចការទទួលបន្ទុកបញ្ហាសង្គមនានានៃរដ្ឋសភា លោក Bui Sy Loi (កណ្តាល) (រូបថត៖ TTXVN)

នៅក្នុងសិក្ខាសាលានេះ អនុប្រធានគណៈកម្មាធិការកិច្ចការទទួលបន្ទុកបញ្ហាសង្គមនានានៃរដ្ឋសភា លោក Bui Sy Loi បានឲ្យដឹងថាធនធានមនុស្សខ្ពស់គឺជាធនធានមនុស្សដែលមានបញ្ញា បុគ្គលិកលក្ខណៈ មានថ្វីដៃនិង មានសមត្ថភាពលេចធ្លោ និងមានភាពជាក់ស្តែង ដើម្បីបំពេញភារកិច្ចប្រកបដោយជោគជ័យ។

ទន្ទឹមនឹងនេះ លោក Bui Sy Loi ក៏បន្តទៀតថា ក្នុងដំណើរការសមាហរណកម្ម រួមជាមួយការចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺទាមទារឱ្យពលករ វៀតណាមត្រូវមានគុណភាព ដើម្បីឆ្លើយតបនឹងម្រូវការទីផ្សារ។

ដើម្បីធ្វើបានចំណុចនេះ លោក Bui Sy Loi បានឲ្យដឹងថាចាំបាច់ត្រូវមានវិធីវាយតម្លៃសមស្របនឹងតម្រូវការទីផ្សារពលករនៅសម័យកាលនីមួយៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ