ផ្លែស្វាយ Son La ត្រូវបាននាំចេញទៅកាន់ប្រទេសជាច្រើន

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ ប្រជាជននៅអនុសង្កាត់ ៣២ ឃុំ Co Noi ស្រុក Mai Son ខេត្ត Son La កំពុងជាប់មមាញឹកប្រមូលផលផ្លែស្វាយដែលមាន គុណភាពល្អៗសម្រាប់នាំចេញទៅកាន់ទីផ្សារអាមេរិក។ 
ផ្លែស្វាយ Son La ត្រូវបាននាំចេញទៅកាន់ប្រទេសជាច្រើន - ảnh 1 ប្រជាកសិករនៅឃុំ Co Noi ប្រមូលផលស្វាយសម្រាប់នាំចេញទៅអាមេរិក (រូបថត៖ VOV)

ប្រភេទផ្លែស្វាយ ដែលត្រូវបានជ្រើសរើសគឺផ្លែស្វាយសំបកខៀវ មានទម្ងន់ពី១ដល់១,២ គីឡូក្រាមក្នុងមួយផ្លែនិងមានរូបរាងស្អាត។ លោក Pham Van Hung ជាអ្នក ដាំស្វាយម្នាក់នៅឃុំ Co Noi ស្រុក Mai Son បានចែករំលែកថា៖

“ខ្ញុំដាំតាមបទដ្ឋាន VietGap ហេតុដូច្នេះធានាបាននូវគុណភាពនិងសុវត្ថិភាព។ ក្នុងបរិបទនៃជំងឺ Covid-19 នាបច្ចុប្បន្ន យើងខ្ញុំនៅតែអាចនាំ ផ្លែស្វាយចេញទៅទីផ្សារអាមេរិក អញ្ចឹងគឺល្អណាស់។ បងប្អូនប្រជាកសិករសប្បាយរីករាយណាស់”។

នាបច្ចុប្បន្ន ស្រុក Mai Son មានផ្ទៃដីដាំស្វាយជាង២៦០០ហិកតា ក្នុង នោះមាន២៤០០ហិកតា តាមបទដ្ឋាន VietGap ដែលផ្ដល់នូវបរិមាណផល ១៤០០០តោនក្នុងមួយឆ្នាំ។ កាលពីដើមខែមិថុនានេះ ស្រុក Mai Son បាននាំចេញស្វាយចំនួន៣០តោនទៅកាន់ទីផ្សារចិន ហើយ១០០តោន ជារៀងរាល់ថ្ងៃសម្រាប់ទីផ្សារក្នុងស្រុក។

នាពេលខាងមុខនេះ ស្រុកគ្រោងនឹងនាំចេញស្វាយចំនួន៤០តោនទៅ កាន់ទីផ្សារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ