ផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅន័រវែស្ស
|
ផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅន័រវែស្ស (vietnamplus.vn) |
Vovworld-នាពេលកន្លងមកនៅរដ្ឋធានី Oslo ស្ថានទូតវៀតណាមប្រចាំនៅន័រវែស្សបានសហការជាមួយក្រុមហ៊ុនទេសចរណ៍មួយចំនួននៃប្រទេសទាំងពីរ
រៀបចំសិក្ខាសាលាពន្លឿនទេសចរណ៍វៀតណាមនៅទីផ្សារអឺរ៉ុបខាងជើងនេះ។ នេះជាការខំប្រឹងប្រែងមួយក្នុងចំណោមការខំប្រឹងប្រែងរបស់ស្ថានទូតវៀតណាម
សំដៅបង្កើនបរិមាណភ្ញៀវទេសចរណ៍ន័រវែសមកវៀតណាម បង្កើនការជួប
ប្រាស្រ័យប្រជាជន។ នៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅន័រវែសលោក
ស្រី Le Thi Tuyet Mai បានឧទ្ទេសនាមអំពីទឹកដីវប្បធម៍និងកន្លែងទេសចរណ៍គំរូ
របស់វៀតណាម។ នៅសិក្ខាសាលានេះ បណ្ដាដំណាងនិងក្រុមហ៊ុនទេសចរណ៍
បាន ស្ដាប់ការឧទ្ទេសនាមអំពីវប្បធម៍ម្ហូបអាហារនិងទទួលទានម្ហូបប្រពៃណីមួយ
ចំនួនរបស់វៀតណាមដែលត្រូវបានចាត់ទុកជាឧត្តមភាពទាក់ទាញភ្ញៀវទេសចរណ៍
បរទេស៕