ផ្សព្វផ្សាយម្ហូបអាហារ Tay Nguyen តាមរយៈសប្តាហ៍វប្បធម៌ម្ហូបអាហារនៅខេត្ត Gia Lai
(VOVWORLD) - សប្តាហ៍វប្បធម៌ម្ហូបអាហារឆ្នាំ ២០២៣ នៅខេត្ត Gia Lai មានស្តង់ទំនិញចំនួន ២៥ ឧទ្ទេសនាមដល់ភ្ញៀវទេសចរអំពីលក្ខណៈវប្បធម៌ម្ហូបអាហារដ៏វិសេសវិសាលនៅតំបន់ Tay Nguyen ដូចជា៖ ត្រីអាំង បាយក្រឡាន ជាដើម រួមជាមួយម្ហូបអាហារតាមដងវិថីនានា ដោយនាំមកនូវបទពិសោធន៍គួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរ។
ប្រភព៖ គណៈកម្មាធិការប្រជាជនខេត្ត Gia Lai |
សារមន្ទីរខេត្ត Gia Lai បានរៀបចំ "សប្តាហ៍វប្បធម៌ម្ហូបអាហារឆ្នាំ ២០២៣" ចាប់ពីថ្ងៃទី ២៧ មេសា ដល់ថ្ងៃទី ២ ឧសភា។
សប្តាហ៍វប្បធម៌ម្ហូបអាហារឆ្នាំ ២០២៣ នៅខេត្ត Gia Lai មានស្តង់ទំនិញចំនួន ២៥ ឧទ្ទេសនាមដល់ភ្ញៀវទេសចរអំពីលក្ខណៈវប្បធម៌ម្ហូបអាហារដ៏វិសេសវិសាលនៅតំបន់ Tay Nguyen ដូចជា៖ ត្រីអាំង បាយក្រឡាន ជាដើម រួមជាមួយម្ហូបអាហារតាមដងវិថីនានា ដោយនាំមកនូវបទពិសោធន៍គួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរ។
ក្រៅពីស្តង់ម្ហូបអាហារ សប្តាហ៍វប្បធម៌ម្ហូបអាហារក៏មានស្តង់ទំនិញប្រចាំតំបន់ Tay Nguyen ដូចជា៖ កាហ្វេ ម្រេច ម៉ាកាដាមៀ និងគ្រាប់ស្វាយចន្ទីផងដែរ៕