ផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្សវៀតណាមនៅប្រទេសន័រវេស
|
ផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្សវៀតណាមនៅប្រទេសន័រវេស |
(VOVworld)-ក្នុងឱកាសពិធីបុណ្យវប្បធម៌និងភាសាឆ្នាំ២០១៦ដែលបានប្រព្រឹត្ត
ទៅនៅរដ្ឋធានី Oslo នោះ ស្ថានទូតវៀតណាមប្រចាំនៅន័រវេសក៏បានរៀបចំការ តាំងពិព័រណ៍អំពីវៀតណាម សំដៅផ្សព្វផ្សាយរូបភាពទឹកដីមនុស្សនិងការពន្លឿន
ទេសចរណ៍ផងដែរ។ គណៈចាត់តាំងពិធីនេះក៏ដូចជាអ្នកទស្សនាសុទ្ធតែវាយ តម្លៃខ្ពស់ចំពោះប្រធានបទរបស់វៀតណាមដែលតាំងបង្ហាញនៅទីនេះដែលក្នុងនោះមានផលិតផលសិប្បកម្មវិចិត្រសិល្បៈ ម្ហូបអាហារប្រពៃណីនិងការឧទ្ទេស នាមអំពីសិល្បៈរបាំតុក្កតាទឹកដ៏វិសេសវិសាល។ ស្ថានទូតវៀតណាមប្រចាំនៅ ន័រវេសក៏បានរួមសហការជាមួយស្ថានទូតអាស៊ានចំនួន៤ទៀត រួមមានឥណ្ឌូនេស៊ី
ម៉ីយ៉ានម៉ា ហ្វីលីពីន និងថៃ រៀបចំកន្លែងឧទ្ទេសនាមអំពីសហគមន៍អាស៊ាន ក្នុង នោះបានរួមបញ្ជូលជាមួយការឧទ្ទេសនាមអំពីទឹកដី មនុស្សវប្បធម៌និងការពន្លឿន ទេសចរណ៍របស់វៀតណាមផងដែរ៕