ផ្សព្វផ្សាយវប្បធម៌វៀតណាមនៅសាធារណះរដ្ឋឆែក

(VOVWORLD)-ពហុបែបក្នុងវប្បធម៌ប្រពៃណីនិងទំនៀមទំលាប់របស់ប្រជាជនវៀត ណាម កំពុងបានឧទ្ទេសនាមចំពោះមហាជននៅសាធារណះរដ្ឋឆែក ក្នុងកម្មវិធីផ្សព្វផ្សាយវប្បធម៌វៀតណាម នៅរដ្ឋធានី Praha។ កម្មវិធីជាផ្នែកមួយនៃគំរោងការណ៍” ជនបរទេសនៅសាធារណះរដ្ឋឆែក និងវប្បធម៌របស់គេ” ដោយក្រសួងវប្បធម៌ 
ផ្សព្វផ្សាយវប្បធម៌វៀតណាមនៅសាធារណះរដ្ឋឆែក - ảnh 1ផ្សព្វផ្សាយវប្បធម៌វៀតណាមនៅសាធារណះរដ្ឋឆែក 

ពហុបែបក្នុងវប្បធម៌ប្រពៃណីនិងទំនៀមទំលាប់របស់ប្រជាជនវៀតណាម កំពុងបានឧទ្ទេសនាមចំពោះមហាជននៅសាធារណះរដ្ឋឆែក ក្នុងកម្មវិធីផ្សព្វផ្សាយវប្បធម៌វៀតណាម នៅរដ្ឋធានី Praha។ កម្មវិធីជាផ្នែកមួយនៃគំរោងការណ៍” ជនបរទេសនៅសាធារណះរដ្ឋឆែក និងវប្បធម៌របស់គេ” ដោយក្រសួងវប្បធម៌ ក្រសួងមហាផ្ទៃឆែក និងមជ្ឈមណ្ឌលធ្វើសមាហរណកម្ម Praha រៀបចំឡើង។ លោកស្រី Kristyna Hlavata ប្រធានគំរោងការណ៍ បានអោយដឹងថា៖ប្រជាជនឆែកជាច្រើនមិនទាន់យល់ដឹងគ្រប់គ្រាន់អំពីវប្បធម៌ ទំនៀមទំលាប់របស់ប្រជាជនវៀតណាម ទោះបីជាជនជាតិវៀតណាមបានទទួលស្គាល់ជាជនជាតិមួយក្នុងចំណោមជនជាតិរបស់ប្រទេសនេះ៖

          “ ចំពោះរូបខ្ញុំ សហគមន៍ជនវៀតណាមនៅសាធារណះរដ្ឋឆែក រស់នៅដាច់តែឯង លើកលែងតែមិត្តវ័យក្មេងដែលបានកើតឡើងនិងធំដឹងក្តីនៅទីនេះ ចេះនិយាយភាសាឆែក។ ដូច្នេះ ខ្ញុំសង្ឃឹមថា៖គំរោងការណ៍នេះនឹងជួយឧបត្ថម្ភប្រជាជនឆែកយល់ដឹងបន្ថែមអំពីទំនៀមទំលាប់របស់ប្រជាជនវៀតណាម។”

          ចំណុចលេចធ្លោរបស់កម្មវិធីនេះគឺកម្មវិធីអត្ថាធិប្បាយអំពីទំនៀមទំលាប់និងវប្បធម៌ប្រពៃណី នៃបណ្ដាជនជាតិវៀតណាម។ ភ្ញៀវចូលរួមកម្មវិធីបានឧទ្ទេសនាមអំពីប្រវត្តិសាស្ត្រកសាងនិងអភិវឌ្ឍន៍របស់វៀតណាម រួមជាមួយបណ្ដាជនជាតិ វប្បធម៌ប្រពៃណី ទំនៀមទំលាប់ ជំនឿសាសនានិងពិធីបុណ្យនានា។ លោកស្រី Christina Drechslerova នៅទីក្រុងPraha បានអោយដឹងថា៖

          “ អាចនិយាយបានថា៖ មុនពេលព្រឹត្តិការណ៍នេះប្រព្រឹត្តទៅ យើងខ្ញុំមិនស្គាល់អ្វីអំពីវៀតណាម  ជន វៀត ណាម នៅសាធារណះរដ្ឋឆែកទេ។ ប៉ុន្តែ នាបច្ចុប្បន្ន យើងខ្ញុំបានយល់ដឹងអំពីទិវាកុមារអន្តរជាតិ  បុណ្យចូលឆ្នាំថ្មី  ជាពិសេសគឺទំនៀមទំលាប់ជួបជុំគ្រួសារមិត្តភក្តិក្នុងឱកាសនេះ។ ចំពោះនាងខ្ញុំ នេះជាព័ត៌មានថ្មី និងយើងខ្ញុំសប្បាយរីករាយណាស់ដោយបានទទួលព័ត៌មាននេះ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ