ផ្សព្វផ្សាយអំពីគ្រោះមហន្តរាយដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin នៅវៀតណាមចំពោះសាធារណះមតិបារាំង

(VOV)_សម្ព័ន្ធសមាគម Collectif Viet Nam Dioxine ជាអង្គការមួយបានប្រមូលផ្តុំសមាគមន៍ជាច្រើន របស់ជនវៀតណាមនៅបារាំង និងមិត្តភក្តិបារាំងបានចូលរួមការដើរដង្ហែរក្បួន នារសៀលថ្ងៃទី១ ឧសភា 
ផ្សព្វផ្សាយអំពីគ្រោះមហន្តរាយដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin នៅវៀតណាមចំពោះសាធារណះមតិបារាំង - ảnh 1 ផ្សព្វផ្សាយអំពីគ្រោះមហន្តរាយដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin នៅវៀតណាមចំពោះសាធារណះមតិបារាំង

(VOV)_សម្ព័ន្ធសមាគម Collectif Viet Nam Dioxine ជាអង្គការមួយបានប្រមូលផ្តុំសមាគមន៍ជាច្រើន របស់ជនវៀតណាមនៅបារាំង និងមិត្តភក្តិបារាំងបានចូលរួមការដើរដង្ហែរក្បួន នារសៀលថ្ងៃទី១ ឧសភា នៅទីក្រុងបារីស ដោយបណ្ដាអង្គការសហជីពបារាំងបំផុសឡើង ក្នុងឱកាសទិវាពលកម្មអន្តរជាតិ សំដៅ ឃោសនាអំពីជាតិគីមីពុលពណ៌លឿងទុំ/ Dioxin នៅវៀតណាម និងផលវិបាករបស់ជាតិគីមីនេះជំពោះប្រជាជនវៀតណាម។  រួមដំណើរជាមួយការដើរដង្ហែរក្បួន នេះ បណ្ដាសមាជិកនៃសម្ព័ន្ធសមាគម Collectif Viet Nam Dioxine បានពាក់អាវមួយដោយមានជួរអក្សរ៖ “ជាតិគីមីពុលពណ៌លឿងទុំនៅបន្តបំផ្លាញ” បានលើកកំពស់បដា អំពាវនាវអោយមនុស្សគ្រប់រូបរួមគ្នាធ្វើការរាំងស្កាត់ការជះឥទ្ធិពលពីជាតិគីមីពុលពណ៌លឿងទុំ ដោយកងទ័ពអាមេរិកប្រើប្រាស់នៅក្នុងសង្គ្រាមនៅវៀតណាម។ មនុស្សជាច្រើនបានបង្ហាញនូវការស្រុះចិត្តគំនិត និងចុះហត្ថលេខា សំណូមពរអោយបណ្ដាក្រុមហ៊ុនជាតិគីមីអាមេរិកដែលបានផលិតជាតិគីមីពុលពណ៌លឿងទុំនេះធានាសងសំរាប់ជនរងគ្រោះនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ