ផ្សព្វផ្សាយអាវផាយវៀតណាម នៅសប្តាហ៍បង្ហាញម៉ូតសំលៀកបំពាក់សកលនៅឥណ្ឌា
(VOVWORLD) -ឈុតសម្ដែងលក្ខណៈស្រស់ស្អាតអាវផាយរបស់វៀតណាមបានស្ថិតក្នុងក្របខ័ណ្ឌនៃសប្តាហ៍បង្ហាញម៉ូតសំលៀកបំពាក់សកល ដែលបានប្រព្រឹត្តិទៅចាប់បីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែមេសា នៅទីក្រុង Film City នៅ Noida Uttar Pradesh នៃប្រទេសឥណ្ឌា។
ឈុតសម្ដែងដែលមានលក្ខណៈស្រស់ស្អាតអាវផាយរបស់វៀតណាម (រូបថត៖ vnanet.vn) |
ដើម្បីផ្សព្វផ្សាយវប្បធម៌ ម៉ូតអាវផាយប្រពៃណីវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិនោះ ស្ថានទូតវៀតណាមប្រចាំនៅប្រទេសឥណ្ឌាបានសហការជាមួយក្លឹបភាពយន្តនិងទូរទស្សន៍អន្តរជាតិ Marwah Studios នៅទីក្រុង Noida បានរៀបចំឈុតសម្ដែងម៉ូតអាវផាយផ្នែកបុរស និងនារីប្រពៃណីវៀតណាម។
ឈុតសម្ដែងដែលមានលក្ខណៈស្រស់ស្អាតអាវផាយរបស់វៀតណាមបានស្ថិតក្នុងក្របខ័ណ្ឌនៃសប្តាហ៍បង្ហាញម៉ូតសំលៀកបំពាក់សកល ដែលបានប្រព្រឹត្តិទៅចាប់បីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែមេសា នៅទីក្រុង Film City នៅ Noida Uttar Pradesh នៃប្រទេសឥណ្ឌា។ឈុតសម្ដែងនេះត្រូវបានរៀបចំយ៉ាងម៉ត់ចត់ តាមរយៈការម្ដែងរបស់កម្មាភិបាល និងបុគ្គលិកស្ថានទូតតែម្ដង។ លើសពីនេះទៅទៀត ឈុតសម្ដែងម៉ូតនេះក៏ទទួលបានការនិយមចូលចិត្តពីសំណាកទស្សនិកជនផងដែរ៕