ផ្សព្វផ្សាយ និងអភិរក្សតម្លៃវប្បធម៌នៃបណ្ដាជនជាតិវៀតណាម
(VOVWORLD) -នាថ្ងៃទី ១៧ សីហា នៅ បណ្ណាល័យទីក្រុង Can Tho មន្ទីរ វប្បធម៌កីឡានិងទេសចរណ៍ទីក្រុង Can Tho បានរៀបចំពិព័រណ៍សៀវភៅ និងរូបថតដោយប្រធានបទ "បណ្ដាជនជាតិវៀតណាម" ដើម្បីអបអរសាទរពិធីរំលឹកខួបលើកទី ៧៣ ទិវាបដិវត្តន៍ខែសីហាប្រកបដោយជោគជ័យ(១៩ សីហា ឆ្នាំ ១៩៤៥- ១៩ សីហា ២០១៨) និងបុណ្យឯករាជ្យជាតិ (២ កញ្ញា)។
ទិដ្ឋភាពពិព័រណ៍ផ្សព្វផ្សាយ និងអភិរក្សតម្លៃវប្បធម៌នៃបណ្ដាជនជាតិវៀតណាម |
ពិព័រណ៍នេះបានតាំងបង្ហាញឯកសារដ៏មានតម្លៃ ដែលត្រូវបានប្រមូល និង សម្រាំងពីប្រភពឯកសាររបស់បណ្ណាល័យទីក្រុង Can Tho និងបណ្ណស័យដទៃទៀត។ វាល់វណ្ណកម្មទាំងនេះបានបង្ហាញពីលក្ខណៈវប្បធម៌ពិសេសដោយឡែករបស់ជនជាតិទាំង ៥៤ នៅប្រទេសវៀតណាម តាមនោះជួយលើកតម្កើង ផ្សព្វផ្សាយ និងអភិរក្សតម្លៃវប្បធម៌របស់ជនជាតិនីមួយៗ ក្នុងដំណើរការធ្វើសមាហរណកម្ម និងអភិវឌ្ឋន៍ប្រទេសជាតិ។
ពិព័រណ៍នេះមាន ២ ផ្នែក៖ គឺផ្នែកតាំងបង្ហាញកម្រងរូបថត និងផ្នែកតាំងបង្ហាញឯកសារ។ ក្នុងនោះ ផ្នែកតាំងបង្ហាញកម្រងរូបថត "មហាគ្រួសារបណ្ដាជនជាតិវៀតណាម" រួមមានរូបថតចំនួន ៥៤ សន្លឹកអំពីវប្បធម៌ដ៏វិសេសវិសាលនៃជនជាតិទាំង ៥៤ ផ្សព្វផ្សាយព័ត៌មានអំពីភូមិសាស្រ្ត ផ្ទះសម្បែង និងចំនួនប្រជាជនជាដើម។ រីឯផ្នែកតាំងបង្ហាញ ឯកសារចំនួន ៨០០ អំពី គោលមាគ៌ា ច្បាប់របស់បក្សនិងរដ្ឋអំពីការងារជនជាតិ សំណង់សិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ និងវប្បធម៌បណ្ដាជនជាតិក្នុងតំបន់ភូមិសាស្រ្តទាំង ៣ គឺភាគខាងជើង - កណ្តាល - ខាងត្បូងប្រទេសវៀតណាម៕