ផ្សាភ្ជាប់អង្គភាពអាជីវកម្មដើម្បីការអភិវឌ្ឍន៍កសិកម្មវៀតណាម
|
ផ្សាភ្ជាប់អង្គភាពអាជីវកម្មដើម្បីការអភិវឌ្ឍន៍កសិកម្មវៀតណាម |
(VOV)_នាព្រឹកថ្ងៃទី៩ កុម្ភះ នៅទីក្រុងហូជីមិញ រដ្ឋមន្ត្រីក្រសួងកសិកម្មនិង
អភិវឌ្ឍន៍ជនបទវៀតណាម លោក Cao Duc Phat បានធ្វើអធិបតីសន្និសីទ វេទិកា
ផ្សាភ្ជាប់អង្គភាពអាជីវកម្មជនវៀតណាមនៅឯបរទេសជាមួយបណ្ដាអង្គភាពអាជីវ
កម្មនៅក្នុងប្រទេស។ សន្និសីទលើកនេះបានរៀបចំឡើងដើម្បីបន្តបង្កើតស្ពានត
ភ្ជាប់រវាងអង្គភាពអាជីវកម្មវៀតណាមនៅក្នុងនិងក្រៅប្រទេស បង្កើនកិច្ចសហប្រ
តិបត្តិការក្នុងវិស័យកសិកម្ម។ លោក Cao Duc Phat បានអោយដឹងថា៖
“ ដំបូងបង្អស់ យើងខ្ញុំបំភ្លឺច្បាស់នូវបណ្ដាវិស័យដែលយើងលើកទឹកចិត្តអង្គ
ភាពអាជីវកម្មវិនិយោគ ក្នុងនោះ ភាគច្រើនគឺវិស័យកែច្នៃនិងពាណិជ្ជកម្ម។ ដើម្បី
ជួយឧបត្ថម្ភបណ្ដាអង្គភាពអាជីវកម្មវិនិយោគ ចូលក្នុងវិស័យកសិកម្ម ក្រៅពីការ
លើកឡើងបណ្ដាគោលនយោបាយ ស្ថិរភាពក្នុងរយៈពេលយូរអង្វែងនោះ រដ្ឋក៏
លាតត្រដាងអនុវត្តកិច្ចការទាក់ទិននានា។”
ល្បឿនកំណើនរបស់ផ្នែកកសិកម្មវៀតណាមឆ្នាំ ២០១៤ ទទួលបានជាង
៣,៣%។ តំលៃប្រាក់ពាណិជ្ជកម្មនាំចេញសរុបគឺមានជិត៣១ពាន់លានដុល្លារអាមេរិក៕