|
ភ្ញៀវទេសចរទៅទស្សនាមណ្ឌល Van Mieu - Quoc Tu Giam នៅទីក្រុងហាណូយ (រូបថត៖TTXVN) |
(VOVworld) - ផ្សារណាត់ទេសចរអន្តរជាតិវៀតណាម (VITM) ឆ្នាំ២០១៧
ក្រោមប្រធានបទ “ហាណូយ-ទីមកដល់របស់ទេសចរណ៍វៀតណាម” នឹងប្រព្រឹត្ត
ទៅ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៩ មេសានៅរដ្ឋធានីហាណូយ។រហូតមកដល់ពេលនេះ
មានសហគ្រាស ស្ថាប័នគ្រប់គ្រង ពន្លឿនពាណិជ្ជកម្មចំនួន៦៥២អង្គភាពក្នុងនិង
ក្រៅប្រទេសចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះ។ផ្សារណាត់ទេសចរណ៍អន្តរជាតិ
ឆ្នាំនេះនឹងរួមដៃជាមួយទីក្រុងហាណូយដើម្បីទាក់ទាញបន្ថែមភ្ញៀវទេសចរមក
រដ្ឋធានី។ចំណុចថ្មីនៃផ្សារណាត់ឆ្នាំនេះគឺឆ្ពោះទៅទីផ្សារភ្ញៀវទេសចរអាមេរិក។
តាមនោះ គណៈចាត់តាំងនឹងអញ្ជើញគណៈប្រតិភូរួមមានតំណាងក្រុមហ៊ុនទេស
ចរណ៍ចំនួន១៥ដឹកនាំដោយថ្នាក់ដឹកនាំសមាគមន៍ទេសចរណ៍អាមេរិកមកចូល
រួម។មជ្ឈដ្ឋានសហគ្រាសវៀតណាមនិងអាមេរិកនឹងមានឱកាសជួបប្រាស្រ័យ
ផ្លាស់ប្ដូរព័ត៌មានអំពីទេសចរណ៍។
នៅផ្សារណាត់ឆ្នាំនេះ គណៈចាត់តាំងនឹងរៀបចំជាលើកដំបូងមហោស្រព
ម្ហូប អាហារតាមដងផ្លូវអន្តរជាតិសំដៅផ្សព្វផ្សាយម្ហូបអាហារវៀតណាម ព្រម
ទាំង ឧទ្ទេសនាមជាមួយទស្សនិកជនអំពីម្ហូបអាហារតាមដងផ្លូវរបស់ប្រទេស
ដទៃក្នុងតំបន់ផងដែរ៕