|
ផ្សារណាត់ពាណិជ្ជកម្ម-ទេសចរណ៍អន្តរជាតិវៀតណាម-ចិនឆ្នាំ២០១៣(internet) |
(VOV)_នាយប់ថ្ងៃទី ១២ ធ្នូ នៅទីក្រុង Mong Cai ខេត្ត Quang Ninh (ភាគខាង
ជើងវៀតណាម) បានបើកផ្សារណាត់ ពាណិជ្ជកម្ម-ទេសចរណ៍អន្តរជាតិវៀតណាម
-ចិន ឆ្នាំ ២០១៣។ ដោយមានប្រធានបទ៖ កិច្ចសហប្រតិបត្តិការ-មិត្តភាព រួមគ្នាធ្វើ សមាហរណកម្ម អភិវឌ្ឍន៍ ផ្សារណាត់លើកនេះបានទាក់ទាញការចូលរួមរបស់ស្តង់ ទំនិញចំនួន២៣០ និងតំបន់ចំនួន ៣០ របស់វៀតណាមនិងចិន។ បណ្ដាមុខទំនិញ
ត្រូវ បានតាំងបង្ហាញ ឧទ្ទេសនាមនៅផ្សារណាត់លើកនេះគឺមុខទំនិញមានសក្ដានុ
ភាព ឧត្តមភាពអំពីការនាំចេញ របស់វៀតណាមនិងចិន ក្នុងវិស័យមួយចំនួន ដូចជា៖ កសិកម្ម រុក្ខកម្ម ជលផល…។ល។ លោក Nguyen Van Thanh អនុប្រធានគណះ កម្មាធិការប្រជាជនខេត្ត Quang Ninh បានអោយដឹងថា៖
“ ផ្សារណាត់លើកនេះជាឱកាសដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម បង្កើនការ
ធ្វើសមាហរ ណកម្ម បង្កើតឱកាសសំរាប់អង្គភាពអាជីវកម្មនៅក្នុងនិងក្រៅប្រទេស ទាក់ទង និងបើកទូលាយទីផ្សារ៕”