ផ្សារណាត់ពាណិជ្ជកម្ម សេវ៉ាកម្ម ទេសចរណ៍វៀតណាម-កម្ពុជាបានបើកនៅភ្នំពេញ

ផ្សារណាត់ពាណិជ្ជកម្ម សេវ៉ាកម្ម ទេសចរណ៍វៀតណាម-កម្ពុជាបានបើកនៅភ្នំពេញ - ảnh 1
សម្តែងសិល្បៈក្នុងពិពីបើក (រូបថតៈ Tuấn Anh/VOV-Phnom Penh )


(VOVworld)-ផ្សារណាត់ពាណិជ្ជកម្ម សេវ៉ាកម្ម ទេសចរណ៍វៀតណាម-កម្ពុជា បានបើកនៅរាជធានីភ្នំពេញកម្ពុជានាយប់ថ្ងៃទី៧ឧសភា។ នេះជាសកម្មភាព ប្រចាំឆ្នាំសំដៅជួយបណ្តាអង្គភាពអាជីវកម្មវៀតណាមជម្រុញខ្លាំងការនាំចេញ ទំនិញទៅកាន់ទីផ្សារកម្ពុជា។ ចូលរួមផ្សារណាត់លើកនេះមានស្តង់ទំនិញចំនួន ២០០របស់អង្គភាពអាជីវកម្មចំនួន១១០។ ថ្លែងមតិក្នុងពិធីបើក រដ្ឋមន្ត្រីស្តីទី ក្រសួងពាណិជ្ជកម្មកម្ពុជាលោក គឹម ស៊ីថនបានសង្កត់ធ្ងន់ថា៖

        “កម្ពុជាចាត់ទុកវៀតណាមជាដៃគូរពាណិជ្ជកម្មទេ្វភាគីដ៏សែនសំខាន់ក្នុង
តំបន់។ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានអភិវឌ្ឍន៍ដោយឥត ឈប់ឈរនាពេលកន្លងទៅ។ កំណើនអំពីតម្លៃពាណិជ្ជកម្មសរឲ្យឃើញពីភាព រឹងមាំក្នុងទំនាក់ទំនងពាណិជ្ជកម្ម​ មិត្តភាពដ៏យូរអង្វែងរវាងកម្ពុជានិងវៀតណាម”

        ក្នុងក្របខ័ណ្ឌនៃផ្សារណាត់នេះ បានប្រព្រឹត្តទៅសិក្ខាសាលាពន្លឿនពាណិជ្ជ
កម្ម-វិនិយោគ និងបណ្តាសកម្មភាពសា្រវជ្រាវ ពង្រីកទីផ្សារជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ