|
ផ្សារណាត់អន្តរជាតិពាណិជ្ជកម្ម-ទេសចរណ៍និងវិនិយោគរបៀងសេដ្ឋកិច្ចកើត-លិច Da Nang ២០១៤ |
(VOV)_ ផ្សារណាត់អន្តរជាតិពាណិជ្ជកម្ម-ទេសចរណ៍និងវិនិយោគរបៀង សេដ្ឋកិច្ចខាងកើត-លិច Da Nang ២០១៤ ត្រូវបានបើកនាព្រឹកថ្ងៃទី ១៥សីហា
នៅ ទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម)។ នៅផ្សារណាត់លើកនេះមាន
ស្តង់ទំនិញជាង៣០០ របស់អង្គភាពអាជីវកម្មចំនួន១៥០អង្គភាព នៅក្នុងនិងក្រៅ
ប្រទេស។ លោក Nguyen Tien Minh ប្រធាននាយកដ្ឋានអាស៊ាន ក្រសួង ការ បរទេសវៀតណាម បានអោយដឹងថា៖
“ នេះគឺជាកម្មវិធី១ក្នុងចំណោមកម្មវិធីសំខាន់ៗ ដែលបំរើអោយការតភ្ជាប់
អាស៊ាន បង្កលក្ខណះងាយស្រួលសំរាប់ការផ្លាស់ប្តូរទំនិញ។ នេះក៏គឺជាចំណុច
អាទិភាព១ក្នុងដំណើការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានដែរ។”
ក្នុងក្របខ័ណ្ឌផ្សារណាត់លើកនេះ នៅប្រព្រឹត្តទៅសិក្ខាសាលា ស្ដីពី៖
សហគមន៍អាស៊ាន ២០១៥ និងបណ្ដាការជះឥទ្ធិពលទៅលើកិច្ចសហប្រតិបត្តិការតំបន់ នៅលើខ្សែរបៀងសេដ្ឋកិច្ចខាងកើត-លិចផងដែរ៕