ផ្អាកជាបណ្តោះអាសន្នជើងហោះហើរដឹកអ្នកដំណើរទាំងអស់រវាងតំបន់ដែលកំពុងអនុវត្តន៍វិធានការរក្សាគម្លាតសុវត្ថិភាពសង្គម
(VOVWORLD) - តំណាងនាយកដ្ឋានអាកាសចរណ៍ស៊ីវិលវៀតណាមបានឲ្យដឹងថា គ្រាន់តែផ្តល់អាទិភាពដល់ជើងហោះហើរសម្រាប់ភារកិច្ចផ្លូវការនិងកិច្ចការបង្ការប្រយុទ្ធប្រឆាំងជំងឺប៉ុណ្ណោះ។
នាយកដ្ឋានអាកាសចរណ៍ស៊ីវិលវៀតណាមបានឲ្យដឹងថា អង្គភាពនេះទើបជូនរបាយការណ៍ទៅក្រសួងដឹកជញ្ជូនដើម្បីសូមការអនុញ្ញាតឱ្យផ្អាកការដឹកជញ្ជូនអ្នកដំណើរ វាងតំបន់ដែលកំពុងអនុវត្តន៍វិធានការរក្សាគម្លាតសុវត្ថិភាពសង្គមតាមសារាចរណែនាំលេខ ១៦ របស់នាយករដ្ឋមន្រ្តី ក្នុងនោះមានជើងហោះហើរទីក្រុងហូជីមិញ - ហាណូយ។
តំណាងនាយកដ្ឋានអាកាសចរណ៍ស៊ីវិលវៀតណាមបានឲ្យដឹងថា គ្រាន់តែផ្តល់អាទិភាពដល់ជើងហោះហើរសម្រាប់ភារកិច្ចផ្លូវការនិងកិច្ចការបង្ការប្រយុទ្ធប្រឆាំងជំងឺប៉ុណ្ណោះ។ ក្នុងករណីចាំបាច់ ត្រូវអនុវត្តន័ជើងហោះហើរវិញ តំបន់មានអ្នកដំណើរត្រូវយល់ព្រមជាមួយតំបន់គោល ដៅនៃជើងហោះហើរនិងទីកន្លែងទទួល (បើខុសពីទិសដៅហោះហើរ) ដើម្បីមកទទួល នៅព្រលានយន្តហោះភ្លាមៗនៅអាកាសយានដ្ឋាន ដោយអនុវត្តន៍ការធ្វើតេស្តនិងធ្វើចត្តាឡីស័កយោងតាមបទប្បញ្ញត្តិ៕