ពួកឧទ្ទាម IS ចំនួន ៥០ នាក់ត្រូវបានកំទិចនៅទីរួមស្រុក Kobane


ពួកឧទ្ទាម IS ចំនួន ៥០ នាក់ត្រូវបានកំទិចនៅទីរួមស្រុក Kobane - ảnh 1
ពួកឧទ្ទាម IS ចំនួន ៥០ នាក់ត្រូវបានកំទិចនៅទីរួមស្រុក Kobane (Image: baotintuc.vn)

(VOVworld) – នាថ្ងៃទី ៣០ វិច្ឆិកា អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានឲ្យ
ដឹងថា៖ យ៉ាងហោចណាស់មានពួកឧទ្ទាមនៃក្រុម “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) ៥០ នាក់ត្រូវកំទិចក្នុងបណ្ដាការប៉ះទង្គិចនិងការវាយប្រហារតាមផ្លូវអាកាសដឹកនាំដោយ
អាមេរិកនៅទីរួមស្រុក Kobane របស់ស៊ីរី។ នេះគឺជាថ្ងៃដែលបរិមាណមុខសញ្ញ IS ត្រូវ កំទិចច្រើនបំផុតតាំងពីពេលក្រុមភេវរកម្មនេះចាប់ផ្តើមការវាយប្រហារទៅលើទីរួម
ស្រុកយុទ្ធសាស្ត្រ Kobane នៅតំបន់ខ្សែព្រំដែនជាប់នឹងទួរគីនាខែកញ្ញាកន្លងមក។ កងទ័ពចម្រុះដឹកនាំដោយអាមេរិកបានដំណើរការវាយប្រហារចំនួន ៣០ ទៅលើ
ទីតាំង របស់ IS នៅក្នុងនិងក្រៅទីក្រុង Raqa។ នេះគឺជាការវាយប្រហារតាមផ្លូវ
អាកាសខ្លាំង ក្លាបំផុតរបស់សម្ព័ន្ធកងទ័ពចាប់តាំងពីពេលចាប់ផ្តើមយុទ្ធនាការ
ប្រយុទ្ធប្រឆាំងនឹង IS នៅស៊ីរីនាខែ កញ្ញាកន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ