ពិគ្រោះយោបល់នយោបាយវៀតណាម-បូឡង
|
អនុរដ្ឋមន្ត្រី Bui Thanh Son |
(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូត (ឆ្នាំ១៩៥០-២០១៥) និងតាមសេចក្ដីអញ្ជើញរបស់ក្រសួងការបរទេសបូឡុង
ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ មេសា ឆ្នាំ ២០១៥ គណៈប្រតិភូ ក្រសួងការបរទេសវៀត
ណាម ដឹកនាំដោយ អនុរដ្ឋមន្ត្រី Bui Thanh Son ទៅបំពេញទស្សនកិច្ចនៅបូឡុង។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ បានដំណើការ ពិគ្រោះយោបល់នយោបាយ
ជាមួយអនុរដ្ឋលេខាធិការ ក្រសួងការបរទេសបូឡុង លោកស្រី Katarzyna
Kacperczyk ជួបសម្ដែងការគយរសម អនុប្រធានរដ្ឋសភាបូឡុង Jerzy Wenderlich …
លៗនៅក្នុងជំនួបទាំងនេះ ភាគីបូឡុងបានអះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយ គោរព និងយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព ប្រពៃណី
និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យជាមួយវៀតណាម វាយតំលៃខ្ពស់ចំពោះ
លទ្ធផលនានាដែលវៀតណាមទទួលបាន ក្នុងរយៈពេលជិត៣០ឆ្នាំ ផ្លាស់ប្តូរថ្មី។
ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានឯកភាព អំពីការបង្កើនកិច្ចសហប្រតិបត្តិការលើ
ច្រើនវិស័យ ដូចជា៖ ពាណិជ្ជកម្ម វិនិយោគ អប់រំ បណ្ដុះបណ្ដាល ការពារជាតិ…លៗ