ពិគ្រោះយោបល់នយោបាយ រវាងក្រសួងការបរទេសវៀតណាមនិង Uzbekistan

ពិគ្រោះយោបល់នយោបាយ រវាងក្រសួងការបរទេសវៀតណាមនិង Uzbekistan - ảnh 1
ពិគ្រោះយោបល់នយោបាយ រវាងក្រសួងការបរទេសវៀតណាមនិង Uzbekistan (chinhphu.vn)


          Vovworld-ចាប់ពីថ្ងៃទី១២ដល់១៥ខែមិនានៅទីក្រុងហាណូយបានប្រព្រឹត្ត​
ទៅ​ការពិគ្រោះយោបល់ប្រចាំថ្នាក់អនុរដ្ឋមន្ត្រីវៀតណាមនិង Uzbekistan។ ភាគី​ទាំងពីរបានផ្លាស់ប្តូរវិធានការជាក់ស្ដែងសំដៅបង្កើនទំនាក់ទំនងសហប្រតិបត្តិការ
ក្នុងវិស័យជាច្រើន។​ ភាគីទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរ​គណៈ​ប្រតិភូ
គ្រប់ជាន់ថ្នាក់ ពិសេសគឺបន្តប្រពៃណីគាំទ្រគ្នាលើឆាកអន្តរជាតិ ពិសេសគឺ​នៅ
អង្គការសហប្រជាជាតិ។ អំពីសេដ្ឋកិច្ច ភាគីទាំងពីរបានឯកភាពត្រូវជំរុញ​ថែម
ទៀតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មតាមរយៈការលើកកំពស់​ប្រសិទ្ធភាពសកម្មភាពរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ