ពិគ្រោះយោបល់សហគមន៍អំពីច្បាប់សេរីភាពជួបជុំ និងបង្កើតសមាគម
(VOV)_កម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ ( UNDP) ប្រចាំនៅទីក្រុងហា
ណូយ បានអោយដឹងថា៖នាថ្ងៃទី១៥ មករា នៅទីក្រុង Hue បានប្រព្រឹត្តទៅសិក្ខា
សាលា ពិគ្រោះយោបល់ និងប្រមូលផ្តុំមតិរបស់សហគមន៍ ដើម្បីដាក់ជូនរដ្ឋាភិ
បាលវៀតណាម ឆ្ពោះទៅការសុក្រិតច្បាប់ស្ដីអំពីសមាគម។ សាស្ត្រាចារ្យរងបណ្ឌិត
Nguyen Tat Giap នាយករង វិទ្យាស្ថាននយោបាយជាតិហូជីមិញ បានអោយដឹងថា៖
ច្បាប់ស្ដីអំពីសមាគម បានលើកកំពស់ប្រសិទ្ធិភាពការគ្រប់គ្រងរដ្ឋ ធានាការអនុវត្ត
កិច្ចព្រមព្រៀងអន្តរជាតិរបស់វៀតណាម ស្ដីអំពីសិទ្ធិមនុស្ស។ លោក Scott Ciment
ទីប្រឹក្សាគោលនយោបាយរបស់ UNDP ស្ដីអំពីនីតិរដ្ឋ និងរបៀបទាក់ទងនឹងយុត្តិធម៌
បានសង្កត់ធ្ងន់ថា៖ការប្រមូលផ្តុំមតិពីប្រជាពលរដ្ឋ និងសម្ព័ន្ធសមាគមនានា នៅតំ
បន់ នឹងជួយអោយរដ្ឋាភិបាលយល់ដឹងបន្ថែមអំពីការលំបាក របស់សម្ព័ន្ធសមាគម
នាបច្ចុប្បន្ន ក្នុងការផ្គត់ផ្គងសេវាកម្មសង្គមនានានៅតំបន់។
បណ្ដាការពិគ្រោះយោបល់ផ្សេងៗទៀត នឹងបានរៀបចំឡើងនៅទីក្រុងហូជី
មិញ Da Nang, Can Tho, Dak Lak និងទីក្រុងហាណូយ៕