ពង្រីកកិច្ចសហប្រតិបតិ្តការរវាងខេត្តក្រុងរបស់វៀតណាមជាមួយខេត្ត Kanagawa របស់ជប៉ុន
(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួលជួបគណៈ ប្រតិភូនិងសហគ្រិនមកពីខេត្ត Kanagawa ប្រទេសជប៉ុន ដឹកនាំដោយលោក Kuroiwa Yuji ទេសាភិបាលខេត្ត Kanagawa ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
(រូបថត៖ TTXVN) |
នៅជំនួបនេះ លោកស្រីអនុប្រធានរដ្ឋវៀតណាមបានស្នើអោយជប៉ុននិងខេត្ត Kanagawa បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរដើម្បីពង្រីកការវិនិយោគលើវិស័យជាច្រើន ជាពិសេសគឺវិស័យឧស្សាហកម្មច្នៃប្រឌិត កសិកម្មនិងអប់រំបណ្ដុះបណ្ដាល។ លោកស្រីក៏បានសម្ដែងនូវគោលបំណងថា ប្រទេសជប៉ុននិងខេត្ត Kanagawa នឹងបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជន វៀតណាមដែលកំពុងរស់នៅ សិក្សារៀនសូត្រ និងធ្វើការនៅជប៉ុន ដើម្បីរួមវិភាគទានទៅក្នុងការអភិវឌ្ឍនៃប្រទេសសាមី។
ចំណែកឯខ្លួនវិញ ទេសាភិបាលខេត្ត Kanagawa លោក Kuroiwa Yuji បានអោយដឹងថា អមដំណើរលោកមកដល់វៀតណាមលើកនេះ មានតំណាងនៃសហគ្រាសចំនួន២៦អង្គភាពនៃខេត្ត Kanagawa ដែលមានគោលបំណងចង់ស្វែងយល់អំពីឱកាសវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម។ លោក Yuji អះអាងថា អាជ្ញាធរខេត្ត Kanagawa ជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់ពលករវៀតណាមដែលទៅធ្វើការនៅខេត្ត ព្រមទាំងជួយឧបត្ថម្ភគាំទ្រសហគ្រាសក្នុងតំបន់ដែលបណ្ដាក់ទុនចូលមកវៀតណាម ផងដែរ៕