ពង្រីកកម្លាំងយុវវ័យ កម្លាំងច្នៃប្រឌិត និងការលះបង់របស់យុវជនវៀតណាម

(VOVWORLD) - គណៈកម្មការជាតិទទួលបន្ទុកយុវជនវៀតណាមចាំបាច់ត្រូវអនុវត្តន៍រាល់សកម្មភាព មិនត្រឹមតែគិតគូដល់យុវជនយ៉ាងល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងពង្រីកកម្លាំងយុវវ័យ កម្លាំងច្នៃប្រឌិត និងការលះបង់របស់យុវជនវៀតណាមទៀតផង។ 
ពង្រីកកម្លាំងយុវវ័យ កម្លាំងច្នៃប្រឌិត និងការលះបង់របស់យុវជនវៀតណាម - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam (រូបថត៖ tuoitrethudo.com.vn)

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានថ្លែងដូច្នេះនៅក្នុងសន្និសីទពេញអង្គនៃគណៈកម្មការជាតិទទួលបន្ទុកយុវជនវៀតណាមលើកដំបូង ក្រោយពីបានពង្រឹង ដែលបានប្រប្រឹត្តិទៅនាព្រឹកថ្ងៃទី ២៤ មិនា នៅទីក្រុងហាណូយ។

ដោយបានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់របស់រដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រីចំពោះយុវជនវៀតណាម និងការងារយុវជននោះ លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានស្នើឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធនានាចាំបាច់ត្រូវសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធិជាមួយគណៈកម្មការជាតិទទួលបន្ទុកយុវជនវៀតណាម និងមជ្ឈឹមសម្ព័ន្ធយុវជន ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីជាក់លាក់ ស្របតាមស្មារតី ណែនាំរបស់រដ្ឋាភិបាល។ លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានលើកសំណើរថា៖

ពង្រីកកម្លាំងយុវវ័យ កម្លាំងច្នៃប្រឌិត និងការលះបង់របស់យុវជនវៀតណាម - ảnh 2ទិដ្ឋភាពនៃសន្និសីទពេញអង្គ

“យោងតាមផែនការអនុវត្តន៍សម្រាប់យុវជនក្នុងដំណាក់កាលថ្មី និងការងារអនុវត្តន៍ក្រមបទដ្ឋានស្ថិតិយុវជនវៀតណាមនោះ យើងខ្ញុំមានគោលបំណងថា សម្ព័ន្ធយុវជនឈានមុខគេក្នុងការអនុវត្ត ប្រើប្រាស់បច្ចេកវិទ្យាក្នុងការងារចលនារបស់សម្ព័ន្ធយុវជនឲ្យបានជាក់ស្ដែងជាង ទាក់ទាញមនុស្សដែលមានទេពកោស្យ យុវជនឆ្នើម ហើយប្រការនេះចាំបាច់ត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធិរវាងរដ្ឋអំណាចជាមួយសម្ព័ន្ធយុវជន ដើម្បីធ្វើឱ្យចលនាកាន់តែជាក់ស្ដែងជាងទៀត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ