ពង្រីកគំរូមុខ​របរ​ប្រកបដោយនិរន្តរភាព ដែលធន់នឹងការប្រែប្រួលអាកាសធាតុ

(VOVWORLD) - នាថ្ងៃទី ២៩ ខែតុលា នៅខេត្ត Tra Vinh គណៈកម្មាធិការគ្រប់គ្រងកម្មវិធីឧបត្ថម្ភការអភិវឌ្ឍទីក្រុង Tra Vinh បានបើកសិក្ខាសាលាដើម្បីពង្រីកគំរូមុខរបររកស៊ីបម្រើជីវភាពរស់នៅប្រកបដោយនិរន្តរភាព ដែលធន់នឹងការប្រែប្រួលអាកាសធាតុ។
ពង្រីកគំរូមុខ​របរ​ប្រកបដោយនិរន្តរភាព ដែលធន់នឹងការប្រែប្រួលអាកាសធាតុ - ảnh 1ប្រតិភូចូលរួមសន្និសីទ។ រូបថត៖ baotravinh

នេះជាសកម្មភាពក្នុងក្របខ័ណ្ឌនៃគម្រោង “កសាងសមត្ថភាពសហគមន៍សំដៅឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ” ដំណាក់កាលទី២ (សីហា ២០១៩ -កក្កដា ២០២២) ដែលរៀបចំឡើងដោយអង្គការ “នំបុ័ងសម្រាប់ពិភពលោក” (BfdW) និងឧបត្ថម្ភដោយ ActionAid Vietnam (AAV) ។

សិក្ខាសាលានេះគឺជាការសន្ទនា រវាង BfdW/AAV ជាមួយអាជ្ញាធរមូលដ្ឋាននិងសហគមន៍នៅទីកន្លែងដែលកំពុងអនុវត្តន៍គម្រោងនេះ និងភាគីពាក់ព័ន្ធផ្សេងៗទៀត។ តាមរយៈសិក្ខាសាលានេះ គណៈគ្រប់គ្រងបានស្នើឱ្យកៀរគរថវិការដ្ឋ ដើម្បីពង្រីកគំរូមុខរបររកស៊ីបម្រើជីវភាពរស់នៅប្រកបដោយនិរន្តរភាព ដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

ក្នុងដំណាក់កាលទី ១ នៃគម្រោងនេះ ក្រុមគ្រួសារចំនួន ៣០ ដែលមានស្ថានភាពសេដ្ឋកិច្ចលំបាក ក្នុងឃុំ/សង្កាត់ ចំនួន៣ ត្រូវបានជួយឧបត្ថម្ភដើម្បីអនុវត្តគំរូដាំបន្លែសរីរាង្គក្នុងផ្ទះសំណាញ់ និងសហករណ៍កសិកម្មមួយដែលត្រូវបានបង្កើតឡើងនៅចុងឆ្នាំ ២០១៨ ដោយរួមចំណែកនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារដែលចូលរួម ជាពិសេសរបស់ស្ត្រី។ ក្នុងដំណាក់កាលទី ២ ដែលឧបត្ថម្ភថវិកាដោយ BfdW/AAV បានជួយក្រុមគ្រួសារនានាក្នុងសង្កាត់ទី ៨ សង្កាត់ទី ៩ និងឃុំ Long Duc អនុវត្តន៍ការចិញ្ចឹមកង្កែប ចិញ្ចឹមអន្ទង់ ការដាំដុះផ្សិតអាបឡូន ការចិញ្ចឹមខ្យង ដើម្បីបង្កើតជីវភាពរស់នៅប្រកបដោយនិរន្តរភាពសម្រាប់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ