ពង្រីកគំរូ VSIP នៅតាមបណ្ដាខេត្ត

(VOVWORLD) - នាព្រឹកថ្ងៃទី២៥ ខែមីនា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai រួមជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងថ្នាក់ដឹកនាំខេត្តមួយចំនួនបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅតំបន់ឧស្សាហកម្មវៀតណាម-សិង្ហបុរីទី ១ នៅខេត្ត Binh Duong (VSIP I - Binh Duong)។

ពង្រីកគំរូ VSIP នៅតាមបណ្ដាខេត្ត - ảnh 1លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai ទៅបំពេញទស្សនកិច្ចនៅតំបន់ឧស្សាហកម្មវៀតណាម-សិង្ហបុរីទី១ខេត្ត Binh Duong។ (រូបថត៖ VOV)

VSIP I - Binh Duong ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៩៦ ហើយសម្រេចរួចរាល់នៅឆ្នាំ ១៩៩៧ លើផ្ទៃដី ៥០០ ហិកតា ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធគ្រប់គ្រងជាប់ស្តង់ដារអន្តរជាតិ ដែលក្លាយជាតំបន់ឧស្សាហកម្មគំរូមួយរបស់វៀតណាម។

លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានឲ្យដឹងថា ចាំបាច់ត្រូវពង្រីកគំរូ VSIP នៅតាមខេត្តនានា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងដំណើរការអនុវត្តន៍នៅតាមមូលដ្ឋាន ចាំបាច់ត្រូវពិចារណាថា តើគម្រោងណាអាចធ្វើទៅបានទើបអនុវត្តន៍។

មុននោះ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទៅកាន់ប្រទេសសិង្ហបុរីក្នុងខែកុម្ភៈកន្លងទៅ ដៃគូសិង្ហបុរី និងវៀតណាមបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីសហការសាងសង់តំបន់ឧស្សាហកម្មចំនួន ៥ កន្លែងបន្ថែមទៀតក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ដោយមានដើមទុនវិនិយោគប៉ាន់ស្មាន ១ ពាន់លានដុល្លាអាមេរិកនៅខេត្តនានានៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ