ពង្រីកតួនាទីរបស់គណៈកម្មាធិការសាមគ្គីសាសនាកាតូលិកវៀតណាមក្នុង ដំណាក់កាលថ្មី

(VOVWORLD) - នាថ្ងៃទី១៧ កក្កដា នៅទីក្រុង Nha Trang ខេត្ត Khanh Hoa ភាគកណ្ដាល វៀតណាម បានប្រព្រឹត្តទៅសិក្ខាសាលាវិទ្យាសាស្ត្រដោយប្រធានបទ “ពង្រីក តួនាទីរបស់គណៈកម្មាធិការសាមគ្គីសាសនាកាតូលិក វៀតណាមក្នុងដំណាក់ កាលថ្មី”។
ថ្លែងមតិនៅទីនេះ អេវែក Tran Xuan Manh ប្រធានស្ដីទីនិងជាអគ្គ លេខាធិការគណៈកម្មាធិការសាមគ្គីសាសនាកាតូលិកវៀតណាមបានសង្កត់ធ្ងន់ថា គណៈកម្មាធិការសាមគ្គីសាសនាកាតូលិក វៀតណាមបាននិងកំពុងរួមចំណែក អនុវត្តន៍គោលមាគ៌ារបស់សមាគមន៍សាសនាកាតូលិក ដោយភាពស្និទ្ធស្នាលជាមួយ ប្រជាជាតិ បង្កើនការកសាងនិងពង្រឹងផែនមហាសាមគ្គីជាតិទាំងមូល កសាង ប្រទេសជាតិ ពង្រីកប្រពៃណីសីលធម៌និងវប្បធម៌របស់ប្រជាជាតិ ហើយថែរក្សា ភាពស្អាតស្អំនៃសាសនាកាតូលិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ