ពង្រីកតួនាទីរបស់ជនចាសជរាក្នុងការងារការពារអធិបតេយ្យភាព សន្តិសុខព្រំដែន កោះសមុទ្រ
|
ពង្រីកតួនាទីរបស់អ្នកជរាក្នុងការងារការពារអធិបតេយ្យភាព សន្តិសុខព្រំដែន កោះសមុទ្រ(http://dangcongsan.vn/) |
(VOV)_នាព្រឹកថ្ងៃទី ១២ ធ្នូរ នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅសន្និសីទស្ងើច សរសើរបណ្ដាអ្នកចាស់ជរាឆ្នើម បានចូលរួមការងារការពារអធិបតេយ្យភាព សន្តិសុខ ព្រំដែន កោះសមុទ្រ។ ដំណាងជាង២០០នាក់បានមកពីបណ្ដាខេត្តព្រំដែន កោះសមុទ្រ ត្រូវបានស្ងើចសរសើរក្នុងសន្និសីទលើកនេះ។
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា៖ មាតុប្រទេសនិងប្រជាជនជានិច្ចកាលកត់ចំណាំអំពីពលីកម្ម ការរួមវិ
ភាគទាន ដ៏ធំធេងរបស់បណ្ដាវីរជន យុទ្ធជនពលី និងបណ្ដាជំនាន់ជនវៀតណាមក្នុង បុព្វហេតុកសាងនិងការពារមាតុប្រទេស ដែលក្នុងនោះមានការរួមវិភាគទានដ៏ សកម្ម
របស់ ជនចាស់ជរា។ ឧបនាយករដ្ឋមន្ត្រីបានស្នើមជ្ឈឹមសម្ព័ន្ធសមាគមជន ចាស់ជរា វៀតណាម និងបញ្ជាការដ្ឋានកងទ័ពព្រំដែនបន្តអនុវត្តកម្មវីធីសហប្រតិបត្តិការ និង
មានបណ្ដាសកម្មភាពស្ងើចសរសើរ សំរាប់គំរូឆ្នើម បើកទូលាយបណ្ដាបទពិសោធន៍
និងរបៀបធ្វើការក្នុងការងារការពារអធិបតេយ្យភាព សន្តិសុខព្រំដែន កោះសមុទ្រនៅ ក្នុងតំបន់មួយចំនួន៕