ពង្រីកតួនាទីរបស់បុរសក្នុងការបង្ការទប់ស្កាត់អំពើហិង្សាចំពោះស្ត្រី និងកុមារ
(VOVWORLD) - លោក Chang –Hee Lee នាយកអង្គការពលកម្មអន្តរជាតិ (ILO) ប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់លើសារសំខាន់របស់បុរសក្នុងការងារបង្ការ ទប់ស្កាត់អំពើហឹង្សាចំពោះស្ត្រី និងកុមារ។
ពង្រីកតួនាទីរបស់បុរសក្នុងការបង្ការទប់ស្កាត់អំពើហិង្សាចំពោះស្ត្រី និងកុមារ (រូបថត៖ UN Women) |
នាព្រឹកថ្ងៃទី ១ ខែធ្នូ នៅទីក្រុងហាណូយបានប្រព្រឹត្តិទៅកម្មវិធីបុរសដើរឈានមុខគេក្នុងការ បង្ការទប់ស្កាត់អំពើហឹង្សាចំពោះស្ត្រី និងកុមារ ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩។ នេះ គឺជាកម្មវិធីមួយ ដែលស្ថិតក្នុងក្របខ័ណ្ឌរំលឹកខួបខែធ្វើសកម្មភាពបង្ការ ទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងកុមារ (ចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ដល់ថ្ងៃទី ១៥ខែធ្នូ)។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌល ស្ត្រីនិងការអភិវឌ្ឍ សហការជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិស្តីពីសមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រី (UN Women) ដោយ ប្រធានបទ“ បញ្ចប់អំពើហិង្សាលើស្ត្រីនិងកុមារ - ការធ្វើចំណាក់ស្រុកប្រកបដោយសុវត្ថិភាពនិងសមភាព និងយន្តការសម្របសម្រួលអន្តរក្រសួង” ។
អញ្ជើញថ្លែងនៅក្នុងកម្មវិធីនេះ លោក Chang –Hee Lee នាយកអង្គការពលកម្មអន្តរជាតិ (ILO) ប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់លើសារសំខាន់របស់បុរសក្នុងការងារបង្ការ ទប់ស្កាត់អំពើហឹង្សាចំពោះស្ត្រី និងកុមារ។ បណ្ដាយុទ្ធនាការឃោសនាចំបាច់ត្រូវផ្ដោតសំខាន់លើការយល់ដឹងអំពីតួនាទី និង ទំនួលខុសត្រូវរបស់បុរស ឆ្ពោះទៅការដោះស្រាយឲ្យដល់ឬសគល់អំពើហឹង្សា ផងដែរ៕