ពង្រីកតួនាទីរបស់អង្គការជាសមាជិកនានាក្នុងប្រព័ន្ធរណសិរ្សមាតុភូមិ

(VOVWORLD) - នាថ្ងៃទី២២ កុម្ភៈ នៅរដ្ឋធានីហាណូយ ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man បានបំពេញដំណើរទស្សន កិច្ចការងារនៅសម្ព័ន្ធសមាគមន៍វិទ្យាសាស្ត្រនិងបច្ចេកទេសវៀតណាមនិងគណៈកម្មាធិការសាមគ្គីគ្រិស្ទសាសនាវៀតណាម។
ពង្រីកតួនាទីរបស់អង្គការជាសមាជិកនានាក្នុងប្រព័ន្ធរណសិរ្សមាតុភូមិ - ảnh 1 ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man ថ្លែងមតិ (រូបថត៖ laodongthudo.vn)

នាថ្ងៃទី២២ កុម្ភៈ នៅរដ្ឋធានីហាណូយ ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិ វៀតណាមលោក Tran Thanh Man បានបំពេញដំណើរទស្សន កិច្ចការងារនៅសម្ព័ន្ធសមាគមន៍ វិទ្យាសាស្ត្រនិងបច្ចេកទេសវៀតណាមនិងគណៈកម្មាធិការសាមគ្គីគ្រិស្ទសាសនាវៀតណាម។

        នៅសម្ព័ន្ធសមាគមន៍វិទ្យាសាស្ត្រនិងបច្ចេកទេសវៀតណាម លោក Tran Thanh Man បានសំដែងគោលបំណងថា ក្នុងឆ្នាំ២០១៨សម្ព័ន្ធសមាគមន៍នឹង រួមសហការល្អជាមួយមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ដើម្បីពង្រីក តួនាទីរបស់បណ្ដាបញ្ញាវ័ន្ត អ្នកវិទ្យាសាស្ត្រ ក្នុងវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា អប់រំនិងបណ្ដុះបណ្ដាល បរិស្ថាននិងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។

        ទស្សនាគណៈកម្មាធិការសាមគ្គីគ្រិស្ទសាសនាវៀតណាម លោក Tran Thanh Man មានគោលបំណងថា នាពេលខាងមុខនេះ គណៈកម្មាធិការសាមគ្គីគ្រិស្ទ សាសនាវៀតណាមបន្តរួមវិភាគទានយ៉ាងសកម្មសំរាប់សហគមន៍គ្រិស្ទសាសនិក ចលនាជនរួមជាតិគ្រិស្ទសាសនិកអនុវត្តឲ្យបានល្អនូវគោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ពង្រឹងផែនមហាសាមគ្គីជាតិទាំងមូល ដើម្បី កសាងប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ