ពង្រីកតួនាទីសំខាន់នៃសេដ្ឋកិច្ចឯកជន៖ ក្លាយទៅជាកម្លាំងចលករនៃខឿនសេដ្ឋកិច្ច

(VOVWORLD) - ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៣ ខែឧសភា វេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០១៩ នឹងប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ ដោយមានការចូលរួមរបស់តំណាង រាប់ពាន់នាក់។ 
ពង្រីកតួនាទីសំខាន់នៃសេដ្ឋកិច្ចឯកជន៖ ក្លាយទៅជាកម្លាំងចលករនៃខឿនសេដ្ឋកិច្ច - ảnh 1រដ្ឋាភិបាលវៀតណាមបាននិងកំពុងឆ្ពោះទៅរកគោលដៅនាឆ្នាំ២០២០ មានសហគ្រាសឯកជនយ៉ាងហោចណាស់ចំនួន១លានអង្គភាពដោយស្រូបយក ៥០%នៃ GDP 

នេះជាវេទិកាថ្នាក់ជាតិដែលពិភាក្សាអំពីបញ្ហានិងយុទ្ធសាស្ត្រ សំខាន់ៗស្ដីពីម៉ាក្រូសេដ្ឋកិច្ចរបស់ វៀតណាម ព្រមទាំងសំដៅរក្សាសកម្មភាព សន្ទនាស្ដីពីគោលនយោបាយសាធារណៈ-ឯកជនរវាងរដ្ឋាភិបាលនិងតំបន់សេដ្ឋ កិច្ចឯកជនផងដែរ។ អ្នកជំនាញសេដ្ឋកិច្ចនានាបានចាត់ទុកថា វេទិកាឆ្នាំនេះនឹង បន្តអះអាងនូវតួនាទីដ៏សំខាន់នៃតំបន់សេដ្ឋកិច្ចឯកជនដែលជាកម្លាំងចលករ ស្នូលនៃខឿនសេដ្ឋកិច្ច។

        បណ្ឌិត Le Xuan Sang អនុប្រធានវិទ្យាស្ថានសេដ្ឋកិច្ចវៀតណាមបាន ចាត់ទុកថា សេដ្ឋកិច្ចឯកជនមានយថាទស្សន៍អភិវឌ្ឍដ៏ខ្ពស់ជាងក្នុងឆ្នាំ២០១៩ និងឆ្នាំក្រោយៗ ក៏ដូចជារួមវិភាគទានច្រើនជាងទៅក្នុងកំណើនសេដ្ឋកិច្ចជាតិផងដែរ។

        ក្នុងពេលជាមួយគ្នានោះ លោក Nguyen Quang Huan អនុប្រធានសមា គមន៍អាជីវករឯកជន និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Halcom បានចាត់ ទុកថា បដិវត្តន៍ឧស្សាហ កម្ម៤.០កំពុងនាំមកនូវកាលានុវត្តភាពក៏ដូចជាការសាក ល្បងជាច្រើនចំពោះសហគ្រាសឯកជន វៀតណាម។ ក្នុងកាលៈទេសៈសេដ្ឋកិច្ចថ្មី នោះ កត្តាមនុស្សនិងកម្លាំងពលករនៅតែជាតម្លៃគន្លឹះដែលសហគ្រាសចាំបាច់ ត្រូវគោរព ប្រសិនបើគេចង់អភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោក Huan បាន ថ្លែងថា៖

        “ដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយសំខាន់ៗនោះគឺ សហ គ្រាសត្រូវកំណត់អោយបានច្បាស់នូវវប្បធម៌សហគ្រាស ក៏ដូចជាទស្សនវិជ្ជា របស់ខ្លួន ហើយត្រូវគោរពនិងប្រកាន់យ៉ាងខ្ជាប់នឹងទស្សនវិជ្ជានោះ គោរពច្បាប់ និងឆ្ពោះទៅរកសហគមន៍ទើបទទួលបានផលប្រយោជន៍ដោយចីរភាព។ ទីពីរ គឺត្រូវចែករំលែកចំណេញជាមួយដៃគូ ដោយសារគ្មានអ្នកណាអាចធ្វើអាជីវកម្ម ដោយតែម្នាក់ ឯងបានទេ ជាពិសេសគឺនាពេលដែលយើងចូលរួមក្នុងខ្សែសង្វាក់ តម្លៃសកលលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា”។

        រដ្ឋាភិបាលវៀតណាមបាននិងកំពុងឆ្ពោះទៅរកគោលដៅនាឆ្នាំ២០២០ មានសហគ្រាសឯកជនយ៉ាងហោចណាស់ចំនួន១លានអង្គភាពដោយស្រូបយក ៥០%នៃ GDP៕

ប្រតិកម្មទៅវិញ

ផ្សេងៗ