ពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរូម៉ានី

(VOVWORLD) - កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម - រូម៉ានី (សម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម) បានរៀបចំជំនួបមិត្តភាពក្នុងឱកាស អបអរសាទរខួបលើកទី ១០៥ នៃទិវាជាតិរូម៉ានី (ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ១៩១៨ - ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៣)។
ពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរូម៉ានី - ảnh 1ប្រធានសមាគមមិត្តភាពវៀតណាម - រូម៉ានី លោក Ho Quang Loi ជូនផ្កាអបអរសាទរលោកស្រីឯកអគ្គរដ្ឋទូត Cristina Romila ក្នុងឱកាសរំលឹកខួបលើកទី ១០៥ នៃទិវាបុណ្យជាតិរ៉ូម៉ានី។ (រូបថត៖ Hoang Vu/dangcongsan.vn)
ថ្លែងមតិក្នុងជំនួបនេះ ប្រធានសមាគមមិត្តភាពវៀតណាម - រូម៉ានី លោក Ho Quang Loi បានសង្កត់ធ្ងន់ថា រូម៉ានីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ បំផុតដែលបានបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម - ចាប់តាំងពីឆ្នាំ ១៩៥០។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុង ជ្រោយរវាងវៀតណាម និងរូម៉ានីត្រូវបានពង្រីកឲ្យកាន់តែស៊ីជម្រៅលើវិស័យ នយោបាយ ការទូត ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម ពលកម្ម ទេសចរណ៍ ការអប់រំ និងបណ្តុះបណ្តាល ...
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតរ៉ូម៉ានីប្រចាំនៅវៀតណាម លោកស្រី Cristina Romila បានឲ្យដឹងថា ទំនាក់ទំនងរវាងប្រជាជនវៀតណាមនិងរូម៉ានីត្រូវបានពង្រឹងនិងពូនជ្រុំ ពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈសកម្មភាពផ្លាស់ប្តូរជាច្រើន។ ក្នុងដំណាក់កាល ២០១៩-២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងរូម៉ានីបានកើនជាង ១,៦ ដងពី ២៦១ លានដុល្លារឡើង ៤២៥ លានដុល្លារអាមេរិក។ លោកស្រីឯកអគ្គរដ្ឋទូត បានព្យាករណ៍ថា តួរលេខនេះនឹងបន្តកើនឡើង ពីព្រោះ កិច្ចសហប្រតិបត្តិការរវាងវៀត ណាម និងរូម៉ានី នៅតែមានសក្ដានុពលជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ