ពង្រីកធនធានបញ្ញារបស់ជនវៀតណាមនៅឯបរទេសដើម្បីអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព
Anh Tuan - Manh Ha/VOV Paris -  
(VOVWORLD) - នាថ្ងៃទី ៣០ និងទី ៣១ ខែមីនា វេទិកាជនវៀតណាមដែលមានឥទ្ធិពលឆ្នាំ ២០២៤ (VGLF ២០២៤) ត្រូវបានប្រារព្ធឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង។ វេទិកាបានទាក់ទាញប្រតិភូជាជនជាតិវៀតណាម និងដើមកំណើតវៀតណាមជិត ១០០នាក់មកពីប្រទេសចំនួន២០។
ទិដ្ឋភាពនៃវេទិកា។ (រូបថត៖ VOV) |
ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang បានអះអាងថា រដ្ឋជានិច្ចកាលកំណត់សហគមន៍ជនវៀតណាមនៅឯបរទេស ជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់ចេញ និងជាធនធានដ៏សំខាន់របស់សហគមន៍ បណ្ដាជនជាតិវៀតណាម។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ច្រករបៀងគតិយុត្ត និងឧបករណ៍គោលនយោបាយសំខាន់ៗជាច្រើនត្រូវបានកសាងឡើង និងអនុវត្តន៍ ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ជនវៀតណាមនៅឯបរទេស ចូលរួមក្នុងការអភិវឌ្ឍ ប្រទេសជាតិលើវិស័យដ៏សមស្របទៅនឹងធនធានរបស់សហគមន៍។
ក្នុងរយៈពេលពីរថ្ងៃនៃព្រឹត្តិការណ៍នេះ វាគ្មិនដែលជាអ្នកជំនាញ និងអ្នកវិទ្យា សាស្ត្រលេចធ្លោ លើវិស័យជាច្រើន បានរួមគ្នាពិភាក្សា ចែករំលែកទស្សនៈស្តីពីការ តភ្ជាប់ប្រភពធនធាន ដើម្បីលើកកំពស់ឋានៈរបស់វៀតណាមលើផែនទីសេដ្ឋកិច្ច និង ភូមិសាស្ត្រនយោបាយពិភពលោក។ លោក Ha Duong Minh នាយកស្រាវជ្រាវនៃ មជ្ឈមណ្ឌលស្រាវជ្រាវជាតិបារាំងបានចែករំលែកថា៖ “យើងបានមើលឃើញសមិទ្ធិផលសេដ្ឋកិច្ចជាច្រើនរបស់វៀតណាមក្នុងរយៈ ពេល ៣០ ឆ្នាំកន្លងមក។ យើងបានប្រែក្លាយខ្លួនពីប្រទេសក្រីក្រទៅជាប្រទេសមានចំណូលមធ្យម។ ហើយនេះគឺជាពេលវេលាដើម្បីឈានទៅរកការក្លាយជាប្រទេសអ្នកមាន រីកចម្រើន។ ដើម្បីធ្វើបានដូច្នេះ យើងគួរតែផ្តោតលើថាមពលស្អាត វាយោ អគ្គីសនី រថយអគ្គីសនីនិងអាគុយអគ្គិសនី។ ទាំងនេះគឺជាវិស័យដែលស្ថិតនៅក្នុង ដំណោះស្រាយដើម្បីអភិវឌ្ឍន៍ទៅជាប្រទេសអ្នកមានត្រឹមឆ្នាំ២០៥០”។
នេះជាលើកទី២ហើយ ដែលអង្គការវិទ្យាសាស្ត្រ និងអ្នកជំនាញវៀតណាម សកល រៀបចំវេទិកា VGLF ក្នុងគោលបំណងតភ្ជាប់ធនធានបញ្ញារបស់ជនវៀតណាម នៅក្រៅប្រទេស ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍទូទៅរបស់ប្រទេសជាតិ៕
Anh Tuan - Manh Ha/VOV Paris