ពង្រីកប្រពៃណី សកម្មច្នៃប្រឌិត កសាងទីក្រុងហូជីមិញកាន់តែអភិវឌ្ឍន៍
|
ពង្រីកប្រពៃណី សកម្មច្នៃប្រឌិត កសាងទីក្រុងហូជីមិញកាន់តែអភិវឌ្ឍន៍ |
(VOV)_នាព្រឹកថ្ងៃទី២ កក្កដា ទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកខួបអនុស្សាវ
រីយ៍លើកទី៤០នៃទិវាទីក្រុង Sai Gon – Gia Dinh មានឈ្មោះថា៖ទីក្រុងហូជីមិញ (ថ្ងៃទី
២កក្កដាឆ្នាំ ១៩៧៦-ថ្ងៃទី២កក្កដាឆ្នាំ២០១៦) ។ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម
លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖ ៤០ឆ្នាំកន្លងទៅ ទីក្រុងហូជីមិញ បាន
ពង្រីកប្រពៃណីវីរភាពជានិច្ច រួមគ្នាសាមគ្គីភាព ខំប្រឹងប្រែងឆ្លងកាត់រាល់ការលំបាក
សាកល្បង ទទួលបានសមិទ្ធិផលជាច្រើនលើគ្រប់វិស័យ។ទីក្រុងហូជីមិញនាបច្ចុប្បន្នជា
ទីក្រុងពិសេស ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច នយោបាយ វប្បធម៌និងសង្គមកិច្ច។ ប្រធាន
រដ្ឋ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖ ទីក្រុងត្រូវពង្រីកប្រពៃណីវីរភាព
សកម្ម ច្នៃប្រឌិតក្នុងគ្រប់ដំណាក់កាល ត្រូវខំប្រឹងប្រែងថែមទៀត ដើម្បីកសាងទីក្រុង៖
“ ទីក្រុងត្រូវឈានទៅមុខក្នុងការងារអនុវត្តការបញ្ជាណែនាំអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមកិច្ចជាស្នូល កសាងបក្សជាគន្លឹះ អភិវឌ្ឍន៍វប្បធម៌ជាមូលដ្ឋានរបស់សង្គម។
បក្ស និងប្រជាជន ជានិច្ចកាលតាមដានជាប់ជំហានទៅមុខ និមួយៗ របស់ទីក្រុង
ហូជីមិញ ហើយមានគោលបំណងថាទីក្រុងហូជីមិញនឹងអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត៕”