ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងបរិយាកាសផ្លាស់ប្តូររវាងសារព័ត៌មាននិងសហគ្រាស

(VOVWORLD) - សារព័ត៌មានកំពុងរួមដំណើរជាមួយសហគមន៍ធុរកិច្ចនៅក្នុងដំណាក់កាលនៃការស្តារសេដ្ឋកិច្ចឡើងវិញដើម្បីយកឈ្នះលើជំងឺរាតត្បាតកូវីដ ១៩។ 
ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងបរិយាកាសផ្លាស់ប្តូររវាងសារព័ត៌មាននិងសហគ្រាស - ảnh 1តំណាងដែលចូលរួមក្នុងវេទិកា (រូបថត៖ VOV)

នេះគឺជាការបញ្ជាក់របស់គណៈប្រតិភូក្នុងវេទិកាស្តីពី “កិច្ចសហប្រតិបត្តិការរវាងធុរកិច្ចនិងសារព័ត៌មានក្នុងបរិស្ថានផ្លាស់ប្តូរ” ដែលបានរៀបចំឡើងរសៀលថ្ងៃទី ៩ កក្កដា នៅទីក្រុងហាណូយ។ ដោយបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចនិងសារព័ត៌មានក្នុងបរិស្ថានផ្លាស់ប្តូរ លោកបណ្ឌិត Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានសង្កត់ធ្ងន់ថា៖ “សារព័ត៌មាននិងធុរកិច្ចគឺយុទ្ធជនពីរនាក់ ជាសមមិត្តនៅរណសិរ្សសារព័ត៌មាននិងរណសិរ្សសេដ្ឋកិច្ច ដែលមានទំនាក់ទំនងស៊ីជម្រៅសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ យើងខ្ញុំសង្ឃឹមថា ទីភ្នាក់ងារសារព័ត៌មាននឹងមានភាពយុត្តិធម៌និងមានការទទួលខុសត្រូវខ្ពស់ចំពោះរឿងរ៉ាវព័ត៌មាននីមួយៗ ដើម្បីកុំធ្វើឱ្យប៉ះពាល់ដល់អាជីវកម្ម ហើយក៏មិនឱ្យអាជីវកម្មខ្វះទំនួលខុសត្រូវនិងបំពានច្បាប់។ សារព័ត៌មានមានការទទួលខុសត្រូវក្នុងការរួមដំណើរជាមួយធុរកិច្ចសុច្ចរិត និងការពារអាជីវកម្មដែលធ្វើការស្របច្បាប់ ពីព្រោះនេះក៏ជាការការពាររបប ប្រទេសជាតិ ការពារសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

នៅក្នុងវេទិកានោះ លោក Phan Xuan Thuy អនុប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមបានថ្លែងថា សារព័ត៌មានមិនត្រឹមតែជាបណ្តាញផ្តល់ព័ត៌មាន ផ្សព្វផ្សាយពីគោលនយោបាយរបស់បក្សនិងរដ្ឋប៉ុណ្ណោះទេ ថែមទាំងជាស្ពានរវាងទ្រឹស្តីផងនិងការអនុវត្តជាក់ស្តែងផង ដើម្បីអង្គភាពអាជីវកម្មអាចអនុវត្តន៍ឱ្យបានពេញលេញនិងមានប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ