ពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសរវាងវៀតណាមនិងចិន
(VOVWORLD) - ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៣ នារសៀលថ្ងៃទី ១៣ ខែកញ្ញា នៅទីក្រុងប៉េកាំង រដ្ឋមន្ត្រី ក្រសួងនគរបាលវៀតណាម លោក To Lam បានជួបសម្តែងការគួរសមជាមួយលោក Cai Qi សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ ប្រធានខុទ្ទកាល័យមជ្ឈិមបក្ស កុម្មុយនិស្តចិន។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៨ ស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងបទល្មើសរវាងក្រសួងនគរបាលវៀតណាម-ចិន។ (រូបថត៖ VOV) |
លោករដ្ឋមន្ត្រី To Lam ក៏រួមជាមួយលោក Wang Xiaohong រដ្ឋមន្រ្តីក្រសួងនគរបាលចិន ធ្វើជាសហប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៨ ស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងបទល្មើសរវាងក្រសួងនគរបាលទាំងពីរផងដែរ។ នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានអះអាងថានឹងបន្តសម្របសម្រួលដើម្បីធានាសន្តិសុខនិងសុវត្ថិភាពនៃព្រឹត្តិការណ៍នយោបាយសំខាន់ៗដែលធ្វើឡើងនៅក្នុង ប្រទេសនីមួយៗ បំពេញការងារការពារប្រជាពលរដ្ឋយ៉ាងល្អ; បន្តសម្របសម្រួលប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែនឲ្យមានប្រសិទ្ធភាពដូចជា៖ បទល្មើសព្រហ្មទ័ណ្ឌ គ្រឿងញៀន សេដ្ឋកិច្ច ការជួញដូរមនុស្ស បទល្មើសក្លែងបន្លំតាមរយៈបណ្តាញទូរគម នាគមន៍ និងអ៊ីនធឺណិត ការតាមចាប់ខ្លួន និងផ្ទេរឧក្រិដ្ឋជន; បង្កើនសកម្មភាពសម្រប សម្រួលល្បាត និងគ្រប់គ្រងសកម្មភាពអន្តោប្រវេសន៍តាមព្រំដែនយ៉ាងតឹងរ៉ឹងផងដែរ។
បញ្ចប់កិច្ចប្រជុំ លោករដ្ឋមន្ត្រី To Lam និងលោករដ្ឋមន្រ្តី Wang Xiaohong បាន ចុះហត្ថលេខាលើ "កំណត់ហេតុនៃកិច្ចប្រជុំសហប្រតិបត្តិការបង្ការប្រយុទ្ធប្រឆាំងនឹងបទ ល្មើសលើកទី៨ រវាងក្រសួងនគរបាលវៀតណាម និងក្រសួងនគរបាលចិន" និង " អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបង្ការទប់ ស្កាត់បទល្មើសលេងល្បែងស៊ីសងឆ្លងដែនរវាងក្រសួងនគរបាលវៀតណាម និងក្រសួងនគរ បាលចិន”៕