ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម និងសាធារណៈរដ្ឋឆែក

(VOVWORLD) - អនុប្រធានរដ្ឋវៀតណាមលោកស្រី វ៉ូ ធី អាញ់ សួន (Vo Thi Anh Xuan) កំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឆែក (១៣-១៦ វិច្ឆិកា) តបតាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីឆែក លោក Petr Fiala។ នាព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា (តាមម៉ោងក្នុងស្រុក) នៅទីស្នាក់ការព្រឹទ្ធសភាឆែក អនុប្រធានរដ្ឋ លោកស្រី វ៉ូ ធី អាញ់ សួន បានជួបពិភាក្សាការងារជាមួយប្រធានព្រឹទ្ធសភាឆែក លោក Milos Vystrcil ។

ដោយអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយសាធារណរដ្ឋឆែក លោកស្រីអនុប្រធានរដ្ឋបានស្នើឱ្យសាធារណរដ្ឋឆែក ដាស់តឿនបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគរវាង EU និងវៀតណាម (EVIPA) គាំទ្រគណៈកម្មការអឺរ៉ុប (EC) ឱ្យឆាប់ដក "កាតលឿង"  IUU លើការនាំចេញជលផលរបស់វៀតណាម។ ទាក់ទិននឹងទិសដៅសំខាន់ៗក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើវិស័យប្រពៃណី ដូចជាការអប់រំនិងបណ្តុះបណ្តាល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ព័ត៌មាននិងផ្សព្វផ្សាយ កសិកម្ម វប្បធម៌ និងទេសចរណ៍។ ជំរុញការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា៖ ថាមពលកកើតឡើងវិញ បរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង ឧស្សាហកម្មរថយន្ត...; ជំរុញការចរចា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យអប់រំ ការងារ បង្កើតមជ្ឈមណ្ឌលវប្បធម៌...។ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរក្នុងទំនាក់ទំនងទ្វេភាគី អនុប្រធានរដ្ឋវៀតណាម និងប្រធានព្រឹទ្ធសភាឆែកក៏បានគាំទ្រការពង្រឹងសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ចែករំលែកបទពិសោធន៍ក្នុងការបង្កើតច្បាប់ សម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាអន្តរសភា។

ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម និងសាធារណៈរដ្ឋឆែក - ảnh 1 អនុប្រធានរដ្ឋវៀតណាម លោកស្រី វ៉ូ ធី អាញ់ សួន បានជួបជាមួយប្រធានព្រឹទ្ធសភាឆែក លោក Milos Vystrcil ។ រូបថត៖ Ngọc Biên/TTXVN

រសៀលថ្ងៃដដែល អនុប្រធានរដ្ឋវៀតណាម លោក វ៉ូ ធី អាញ់ សួន បានជួបសវនការជាមួយប្រធានាធិបតីសាធារណរដ្ឋឆែក លោក Petr Pavel។ មេដឹកនាំទាំងពីរបានឯកភាពបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញរបស់គ្នាទៅវិញទៅមកឲ្យមានមានវត្តមានកាន់តែច្រើននៅក្នុងទីផ្សាររបស់ភាគីនីមួយៗ អ្វើជាច្រកចូលសម្រាប់គ្នាទៅវិញទៅមកក្នុងទីផ្សារអាស៊ាន និងសហភាពអឺរ៉ុប; ហើយបានឯកភាពថា ភាគីទាំងពីរចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីឱ្យសមស្របនឹងដំណាក់កាលអភិវឌ្ឍន៍ថ្មី; រួមទាំងការស្រាវជ្រាវលើការបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ជំរុញការជួបប្រាស្រ័រវាងប្រជាជន និងប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ