ពង្រឹងកិច្ចសហប្រតិបត្តិការរវាង​ទីភ្នាក់ងារសេនាធិការនិងជំនួយការ​របស់​​រដ្ឋសភាវៀតណាមនិងព្រឹទ្ធសភាកម្ពុជា

(VOVWORLD) - អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងផ្តល់អាទិភាពលើការពង្រឹងទំនាក់ទំនងជាមួយកម្ពុជា; រដ្ឋសភាវៀតណាមនឹងខិតខំប្រឹងប្រែងសម្របសម្រួលជាមួយព្រឹទ្ធសភាកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍វិជ្ជាជីវៈ ជាពិសេសលើវិស័យនីតិបញ្ញត្តិ ឃ្លាំមើល និងសម្រេចលើបញ្ហាសំខាន់ៗ; 
ពង្រឹងកិច្ចសហប្រតិបត្តិការរវាង​ទីភ្នាក់ងារសេនាធិការនិងជំនួយការ​របស់​​រដ្ឋសភាវៀតណាមនិងព្រឹទ្ធសភាកម្ពុជា - ảnh 1បណ្ដាតំណាងដែលចូលរួមជំនួបធ្វើការ។ (រូបថត៖ quochoi.vn)

នារសៀលថ្ងៃទី៤ ខែមេសា នៅវិមានរដ្ឋសភា ថ្លែងមតិក្នុងជំនួបសន្ទនាជាមួយអគ្គលេខាធិការព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា លោក អ៊ុំ សារឹទ្ធ និងគណៈប្រតិភូដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងផ្តល់អាទិភាពលើការពង្រឹងទំនាក់ទំនងជាមួយកម្ពុជា; រដ្ឋសភាវៀតណាមនឹងខិតខំប្រឹងប្រែងសម្របសម្រួលជាមួយព្រឹទ្ធសភាកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍វិជ្ជាជីវៈ ជាពិសេសលើវិស័យនីតិបញ្ញត្តិ ឃ្លាំមើល និងសម្រេចលើបញ្ហាសំខាន់ៗ; សង្ឃឹមថា ស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរនឹងបន្តសាមគ្គីគ្នានិងគាំទ្រគ្នាទៅវិញទៅមក។

នាព្រឹកថ្ងៃដដែលនោះ អគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាមលោក Bui Van Cuong បានជួបពិភាក្សាការងារជាមួយអគ្គលេខាធិការព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា លោក អ៊ុំ សារឹទ្ធ។ នៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលក្នុងការងារសេនាធិការនិងបម្រើដល់ស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ ក្នុងសកម្មភាពទ្វេភាគី និងពហុភាគី។ ទីភ្នាក់ងារទាំងពីរសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការធ្វើសេនាធិការសម្រាប់ស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ ដើម្បីត្រួតពិនិត្យនិងជំរុញក្រសួង ផ្នែក មូលដ្ឋាន និងសហគ្រាសនៃភាគីទាំងពីរឱ្យអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពរាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា; ផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ក្នុងការកសាងជួរកម្មាភិបាល មន្ត្រីរដ្ឋការ និងពលករឲ្យមានបរិមាណគ្រប់គ្រាន់ គុណភាពកាន់តែខ្ពស់ ឆ្លើយតបនឹងតម្រូវការនៃភារកិច្ចនយោបាយដែលបានប្រគល់ជូន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ