ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម-ហុងគ្រីលើវិស័យជាច្រើន

(VOVWORLD) - បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចចូលរួមសន្និសីទប្រចាំឆ្នាំលើកទី ៥៤ នៃ វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស (WEF Davos ២០២៤) កាលពីរសៀលថ្ងៃទី ១៨ ខែមករា (ម៉ោងក្នុងតំបន់) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវ រួមជាមួយ គណៈប្រតិភូជាន់ខ្ពស់វៀតណាមបាន អញ្ជើញមកដល់ទីក្រុង Budapest ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេស ហុងគ្រីចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែមករា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី ហុងគ្រី លោក Viktor Orbán។

ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម-ហុងគ្រីលើវិស័យជាច្រើន - ảnh 1នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានអញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ចជាផ្លូវការស្វាគមន៍នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh។ (រូបថត៖ VOV)
នារសៀលថ្ងៃដដែល នៅទីលានវិមានរដ្ឋសភាហុងគ្រីនៅរដ្ឋធានី Budapest នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានអញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារ កិច្ចជាផ្លូវការស្វាគមន៍នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោក ជំទាវ។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច មេដឹកនាំទាំងពីរបានជួបពិភាក្សាការងារ ទ្វេភាគី ដើម្បីផ្លាស់ប្ដូរទិសដៅសំខាន់ៗ និងវិធានការជាក់ស្ដែង ដើម្បីលើកកំពស់ ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - ហុងគ្រី ឡើងកំពស់ថ្មី។
ចំពោះកិច្ចសហប្រតិបត្តិការនយោបាយ-ការទូត ភាគីទាំងពីរបានឯកភាពបន្ត បង្កើនការជួបប្រាស្រ័យ និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។ ចំពោះកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិនិយោគ នាយករដ្ឋមន្ត្រីទាំងពីរបានចាត់ទុកថា ចាំបាច់ត្រូវជំរុញយន្តការសហប្រតិបត្តិការដែលមានស្រាប់ ព្រមទាំងលើកទឹកចិត្តដល់ ស្ថាប័ន និងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរបន្តអនុវត្តន៍យ៉ាងពេញលេញនិង ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA)។ នាយករដ្ឋមន្ត្រីហុងគ្រីបានអះអាងថា ក្នុងនាមជាប្រធានប្តូរវេននៃសហ ភាពអឺរ៉ុបសម្រាប់រយៈពេល ៦ ខែចុងឆ្នាំ ២០២៤ ហុងគ្រីនឹងជំរុញប្រទេសនានាឱ្យផ្តល់ សច្ចាប័នលើកិច្ចព្រមព្រៀងនេះ។ ទន្ទឹមនឹងនោះ ហុងគ្រីត្រៀមខ្លួនជាស្រេចបង្កើតលក្ខ ខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មវៀតណាមមកបណ្តាក់ទុននៅហុងគ្រីលើវិស័យសក្តានុពលដូចជា បច្ចេកវិទ្យាព័ត៌មាន ឧស្សាហកម្មរថយន្ត...
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានស្នើឱ្យគណៈកម្មការអឺរ៉ុប (EC) ឆាប់ ដក "កាតលឿង" សម្រាប់ជលផលវៀតណាម។ ភាគីទាំងពីរក៏បានឯកភាពជំរុញកិច្ច សហប្រតិបត្តិការលើវិស័យប្រពៃណីផ្សេងទៀត ដូចជា វប្បធម៌-កីឡា-ទេសចរណ៍ ការងារ វិទ្យាសាស្ត្របច្ចេកវិទ្យា ធនធានបរិស្ថាន កសិកម្ម… ក៏ដូចជាកិច្ចសហប្រតិ បត្តិការលើវិស័យថ្មីដូចជា៖ សេដ្ឋកិច្ចវិលជុំ នវានុវត្តន៍ ហិរញ្ញវត្ថុបៃតង ថាមពលកកើត ឡើងវិញ ការធ្វើបរិវត្តកម្មឌីជីថល... ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យ រដ្ឋាភិបាលហុងគ្រីបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហ គមន៍ជនវៀតណាមដើម្បីធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងសង្គមនៃប្រទេសសាម៉ី។
ទាក់ទងនឹងបញ្ហាក្នុងតំបន់និងអន្តរជាតិដែលជាក្ដីកង្វល់រួម នាយករដ្ឋមន្ត្រីទាំង ពីរបានអះអាងនូវការគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរ ជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ រួមទាំងការមិនប្រើប្រាស់កម្លាំង ឬគម្រាម កំហែងប្រើប្រាស់កម្លាំង ធានាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើ ពិភពលោក។ បន្ទាប់ពីជំនួបពិភាក្សា មេដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា និងប្រគល់-ទទួលឯកសារកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម-ហុងគ្រីលើវិស័យជាច្រើន - ảnh 2នាយករដ្ឋមន្រ្តីទាំងពីរចូលរួមសន្និសីទសារព័ត៌មានរួមដើម្បីប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងារ។ (រូបថត៖ VOV)
បន្ទាប់មក នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានធ្វើជាសហប្រធានសន្និសីទសារព័ត៌មានប្រកាសលទ្ធផលនៃកិច្ច ពិភាក្សា។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា ភាគីទាំងពីរបានឯក ភាពជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម ឱ្យកាន់តែរីក ចម្រើន រឹងមាំ និងស៊ីជម្រៅថែមទៀត; ប្តេជ្ញាចិត្តសម្រេចឱ្យបានឆាប់នូវទំហំពាណិជ្ជកម្ម ទ្វេភាគីចំនួន ២ ពាន់លានដុល្លារអាមេរិក។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យហុងគ្រី គាំទ្រគោលជំហរ និងតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងបញ្ហាសមុទ្រខាងកើត; ការដោះ ស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ; ការធានាសន្តិសុខ សុវត្ថិភាព និង សេរីភាពអាកាសចរណ៍ និងនាវាចរណ៍នៅសមុទ្រខាងកើត; គាំទ្រការអនុវត្តប្រកប ដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រ ខាងកើត (DOC) និងដំណើរការចរចាលើក្រមប្រតិបត្តិរបស់ភាគីនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងផងដែរ។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីហុងគ្រីវិញបានឲ្យដឹងថា ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ក្នុងនោះ ប្រទេសទាំងពីរចាំបាច់ត្រូវធ្វើអាជីវកម្មឲ្យបានល្អ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងការពារការវិនិយោគ EU-វៀតណាម (EVIPA) ជាពិសេសក្នុងការនាំចូលនិងនាំចេញកសិផលនិងឱសថ; ពង្រឹងកិច្ច សហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងទេសចរណ៍។ ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ