ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងហូឡង់

(VOVWORLD) - នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការសំខាន់ៗក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រលើការបន្ស៊ាំការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងទឹក។ 
ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងហូឡង់  - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មបរទេស និងអភិវឌ្ឍន៍នៃព្រះរាជាណាចក្រហូឡង់ លោកស្រី Liesje Schreinemacher (រូបថត៖ Duong Giang/TTXVN)

នាព្រឹកថ្ងៃទី ២៨ វិច្ឆិកា នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីហូឡង់ទទួលបន្ទុកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងអភិវឌ្ឍន៍បរទេស លោកស្រី Liesje Schreinemacher ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម និងចូលរួមវេទិកានិងពិព័រណ៍សេដ្ឋកិច្ចបៃតង ឆ្នាំ ២០២២។

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការសំខាន់ៗក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រលើការបន្ស៊ាំការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងទឹក។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសហូឡង់បង្កើតលក្ខខ័ណ្ឌអំណោយផលសម្រាប់ទំនិញសក្តានុពលរបស់វៀតណាម ដូចជាផលិតផលកសិកម្ម អាហារសមុទ្រ ផ្លែឈើ ទំនិញអេឡិចត្រូនិកជាដើម ដើម្បីចូលទៅកាន់ទីផ្សារហូឡង់ និងអឺរ៉ុប ព្រមទាំងសង្ឃឹមថា រដ្ឋសភាហូឡង់នឹងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ក្នុងពេលឆាប់ៗនេះ។

រីឯខ្លួនវិញ រដ្ឋមន្ត្រី លោកស្រី Liesje Schreinemacher បានអះអាងថា ហូឡង់តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ ជាមួយ វៀតណាម ព្រមទាំងអះអាងថា នឹងបន្តរួមដំណើរជាមួយវៀតណាម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងភាគីទាំងពីរ។ រដ្ឋមន្ត្រីលោកស្រី Liesje Schreinemacher បានឲ្យដឹងថា ហូឡង់នឹងចែករំលែកជាមួយវៀតណាមនូវគោលដៅនៃសេដ្ឋកិច្ចបៃតង អព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០។ ហូឡង់មានបទពិសោធន៍ច្រើនក្នុងការដោះស្រាយការកើនឡើងនីវ៉ូទឹកសមុទ្រ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ហើយត្រៀមខ្លួនជាស្រេចដើម្បីចែករំលែកបទពិសោធន៍ និងប្រមូលផ្តុំប្រភពធនធានសម្រាប់ជួយឧបត្ថម្ភវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ