ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសអ៊ីតាលីនិងបណ្តាប្រទេសអាស៊ាន
(VOVWORLD) - ពីទីនោះ តំណាងនៃប្រទេសនានានឹងពិភាក្សានិងឯកភាពលើយន្តការសហប្រតិបត្តិការដ៏មានប្រសិទ្ធភាពមួយក្នុងការបង្ការនិងទប់ស្កាត់បញ្ហាប្រឈមរួម ទាំងអស់នេះ។
ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី បានប្រព្រឹត្តទៅសិក្ខាសាលាជាបន្តបន្ទាប់ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសអ៊ីតាលីនិងបណ្តាប្រទេសអាស៊ាន ដោយកិច្ចពិភាក្សាផ្តោតលើការវិភាគបញ្ហាប្រឈមដែលកំពុងកើតឡើងយ៉ាងធ្ងន់ធ្ងរនៅក្នុងវិស័យឧក្រិដ្ឋកម្មដែលមានការរៀបចំជាមុន ភេរវកម្មអន្តរជាតិ គ្រឿងញៀន ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការធ្វើចំណាកស្រុកខុសច្បាប់។ ពីទីនោះ តំណាងនៃប្រទេសនានានឹងពិភាក្សានិងឯកភាពលើយន្តការសហប្រតិបត្តិការដ៏មានប្រសិទ្ធភាពមួយក្នុងការបង្ការនិងទប់ស្កាត់បញ្ហាប្រឈមរួម ទាំងអស់នេះ។
ថ្លែងមតិក្នុងសម័យបើកសិក្ខាសាលានាថ្ងៃទី ៨ ខែវិច្ឆិកា អគ្គលេខាធិការនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិអ៊ីតាលី Ettore Francesco Sequi បានសង្កត់ធ្ងន់ថា តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកមានសារៈសំខាន់កាន់តែខ្លាំងឡើងទាក់ទងនឹងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ក្នុងនោះ អាស៊ានគឺជាករណីគំរូសម្រាប់និន្នាការនៃការធ្វើសមាហរណកម្មក្នុងតំបន់ ដោយប្រមូលផ្តុំនូវសេដ្ឋកិច្ចដែលមានថាមពលខ្លាំងបំផុតក្នុងពិភពលោក ជាមួយនឹងសមាមាត្រកើនឡើងនៃពាណិជ្ជកម្មអន្តរជាតិ។ ប្រទេសអ៊ីតាលីចាត់ទុកការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន ជាអាទិភាព ទាំងទ្វេភាគី ក៏ដូចជាក្នុងក្របខណ្ឌសហភាពអឺរ៉ុប (EU)៕