ពង្រឹងការអភិវឌ្ឍទំនាក់ទំនងវៀតណាម - សហភាពអឺរ៉ុប
(VOVWORLD) -លោក Jan Zahradil បានចាត់ទុកថា ព្រឹត្តិការណ៍នេះគប្បី ក្លាយទៅជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ ព្រមទាំងអះអាងថា លោក នឹងខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងរវាងវៀតណាមនិង EU ក៏ដូចជាចាត់តាំងសមាជិក សភាមិត្តភាព EU- វៀតណាមសម្រាប់អាណត្តិថ្មី។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណរដ្ឋឆែក លោក Hồ Minh Tuấn(រូបថត៖ vnanet.vn)
|
ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែកក្កដា នៅទីក្រុង Mikulov ភាគខាងត្បូងតំបន់ Moravia នៃសាធារណរដ្ឋឆែក បានប្រព្រឹត្តិទៅជំនួបប្រាស្រ័យទំនាក់ទំនងការទូតតាមគំនិតផ្ដួចផ្ដើមរបស់ លោក Jan Zahradil ប្រធានក្រុមសមាជិកសភាមិត្តភាពសភាអឺរ៉ុប (EU) - វៀតណាម និងសម្ព័ន្ធសមាគមជនវៀតណាមនៅអឺរ៉ុប ដោយមានការចូលរួមពីសំណាក់ឯកអគ្គរដ្ឋទូតវៀតណាម ចំនួន ៥ រូបប្រចាំនៅបណ្តាប្រទេសចំណុះក្រុម Visegrad (V4 រួមមានសាធារណរដ្ឋឆែក ស្លូវ៉ាគី ហុងគ្រី ប៉ូឡូញ) និងប្រទេសអូទ្រីស។
នេះគឺជាលើកដំបូងហើយ ដែលប្រធានក្រុមសមាជិកសភា EU - វៀតណាម និងបណ្ដាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបណ្ដាប្រទេសក្នុងក្រុម V4 និង សាធារណៈរដ្ឋឆែកបានជួបជុំគ្នា។ ប្រការនេះមានសារៈសំខាន់ណាស់ ដោយសារ EU និងវៀតណាមទើបនឹងបានចុះហត្ថលេខាលើ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) កាលពីចុងខែមិថុនា ឆ្នាំ ២០១៩។
អញ្ជើញថ្លែងនៅទីនេះ លោក Jan Zahradil បានចាត់ទុកថា ព្រឹត្តិការណ៍នេះគប្បី ក្លាយទៅជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ ព្រមទាំងអះអាងថា លោក នឹងខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងរវាងវៀតណាមនិង EU ក៏ដូចជាចាត់តាំងសមាជិកសភាមិត្តភាព EU- វៀតណាមសម្រាប់អាណត្តិថ្មី។ ប្រសិនបើលោកបន្តធ្វើជាអ្នករាយការណ៍សំខាន់អំពីទំនាក់ទំនង EU- វៀតណាម សម្រាប់អាណត្តិថ្មីនោះ លោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីផ្ដល់សច្ចាប័នលើ EVFTA ឲ្យបានឆាប់ៗ ព្រមទាំងស្នើឲ្យបណ្ដាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបណ្ដាប្រទេសជាសមាជិក EU រួមសហការគ្នា ដើម្បីជំរុញបណ្ដាប្រទេស EU អនុម័តយ៉ាងឆាប់ៗ៕