ពង្រឹងចំណងសាមគ្គីភាព មិត្តភាពរវាងប្រជាជននៅតំបន់ព្រំដែនវៀតណាម-កម្ពុជា

(VOVWORLD) - កម្មវិធីជួបប្រាស្រ័យនេះត្រូវបានដាក់ឲ្យដំណើរការពីឆ្នាំ ២០១៧ដល់ឆ្នាំ២០២១ ដែលរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពរវាងអាជ្ញាធរ និងប្រជាជននៃភូមិ Vuon Buoi និងភូមិ កោះថ្ម ឲ្យកាន់តែជិតស្និទ្ធនិងសាមគ្គីគ្នា។
ពង្រឹងចំណងសាមគ្គីភាព មិត្តភាពរវាងប្រជាជននៅតំបន់ព្រំដែនវៀតណាម-កម្ពុជា - ảnh 1តំណាងស្រុក Loc Ninh និងស្រុក មេមត់ ប្រគល់អំណោយជូនប្រជាជននៅភូមិទាំងពីរ។ (រូបថត៖ កាសែត Binh Phuoc)
នាថ្ងៃទី ៥ ឧសភា នៅឃុំ Loc Thien បានប្រព្រឹត្តទៅសន្និសីទបូកសរុបរយៈពេល ៥ ឆ្នាំនៃកម្មវិធីជួបប្រាស្រ័យមិត្តភាពភូមិស្រុកនៅសងខាងព្រំដែន រវាងភូមិ Vuon Buoi (ឃុំ Loc Thien ស្រុក Loc Ninh ខេត្ត Binh Phuoc ប្រទេសវៀតណាម) និងភូមិ កោះថ្ម (ឃុំ ទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រទេសកម្ពុជា)។
កម្មវិធីជួបប្រាស្រ័យនេះត្រូវបានដាក់ឲ្យដំណើរការពីឆ្នាំ ២០១៧ដល់ឆ្នាំ២០២១ ដែលរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពរវាងអាជ្ញាធរ និងប្រជាជននៃភូមិ Vuon Buoi និងភូមិ កោះថ្ម ឲ្យកាន់តែជិតស្និទ្ធនិងសាមគ្គីគ្នា។ អាស្រ័យហេតុនោះ ជីវភាព សេដ្ឋកិច្ចរបស់ប្រជាជនទាំងសងខាងព្រំដែនកាន់តែប្រសើរឡើង; សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅតាមព្រំដែនត្រូវបានរក្សាយ៉ាងរឹងមាំ។
ថ្លែងមតិក្នុងសន្និសីទនេះ លេខាគណៈកម្មាធិការបក្សស្រុក និងជាប្រធានគណៈ កម្មាធិការប្រជាជនស្រុក Loc Ninh លោក Le Truong Son មានបំណងថា នាពេល ខាងមុខ អាជ្ញាធរឃុំព្រំដែន រណសិរ្សមាតុភូមិ និងអង្គការមហាជន; អង្គភាពកងកម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍ លើកកម្ពស់ប្រសិទ្ធភាពនៃកម្មវិធី ជាពិសេសសម្របសម្រួលក្នុងការអនុវត្តការងារ ការពារព្រំដែន ប្រយុទ្ធប្រឆាំងនឹងបទល្មើស ជំនះពុះពារលើផលវិបាកដោយគ្រោះ មហន្តរាយធម្មជាតិ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ