ពង្រឹងថែមទៀតនូវទំនាក់ទំនងវៀតណាម - ហុងគ្រី
(VOVWORLD) -អនុប្រធានគណៈបក្ស លោកស្រី Novak Katalin បានចាត់ទុកថា ប្រទេសទាំងពីរចាំបាច់ត្រូវពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានសក្ដានុពល។
អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien បានទទួលជួប ជាមួយគណៈ ប្រតិភូនៃគណៈបក្សសម្ព័ន្ធភាពពលរដ្ឋហុងគ្រីកំពុងកាន់អំណាច ដឹកនាំដោយ អនុប្រធានគណៈបក្ស លោកស្រី Novak Katalin (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នារសៀលថ្ងៃទី៣ខែមករា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien បានទទួលជួប ជាមួយគណៈ ប្រតិភូនៃគណៈបក្សសម្ព័ន្ធភាពពលរដ្ឋហុងគ្រីកំពុងកាន់អំណាច ដឹកនាំដោយ អនុប្រធានគណៈបក្ស លោកស្រី Novak Katalin ដែល មកបំពេញ ទស្សនកិច្ចការងារនៅវៀតណាម។
អញ្ជើញថ្លែងនៅទីនេះ លោក Phung Quoc Hien មានបំណងថា ទំនាក់ទំនងរវាងបក្សទាំងពីរនិងរដ្ឋទាំងពីរនឹងត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ រួមចំណែកលើកកម្ពស់ការយល់ដឹងនិងជំរុញការអភិវឌ្ឍរវាងប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។អនុប្រធានរដ្ឋសភាលោក Phung Quoc Hien បានស្នើឲ្យភាគីទាំងពីរពង្រឹងថែមទៀតនូវសកម្មភាពផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ ជាពិសេសគឺផ្លាស់ប្ដូរគណប្រតិភូសមាជិកសភានៃប្រទេសទាំងពីរ។
ជាការឆ្លើយតប អនុប្រធានគណៈបក្ស លោកស្រី Novak Katalin បានចាត់ទុកថា ប្រទេសទាំងពីរចាំបាច់ត្រូវពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានសក្ដានុពល ដូចជា៖ កសិកម្ម ឱសថ និងការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ អនុប្រធានគណបក្ស លោកស្រី Novak Katalinក៏បានមានប្រសាសន៍ថានៅឆ្នាំនេះស្ថានទូតហុងគ្រីប្រចាំនៅវៀតណាមនឹងរៀបចំសកម្មភាពជាក់ស្តែងនិងមានអត្ថន័យជាច្រើនដើម្បីអបអរសាទរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ហុងគ្រី៕