ពង្រឹងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអាមេរិក

(VOVWORLD) - បន្ទាប់ពីអគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ត្រូវបានរដ្ឋសភាវៀតណាមនីតិកាលទី១៤បោះឆ្នោត ជ្រើសតាំងចូលកាន់តំណែងជាប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀត ណាម នារសៀលថ្ងៃទី២៣ ខែតុលា នោះ គណៈប្រតិភូបេសកកម្មការទូតនៃ សហរដ្ឋអាមេរិកប្រចាំទីក្រុងហាណូយ បានចេញសេចក្ដីថ្លែងការណ៍របស់ឯកអគ្គ រដ្ឋទូតអាមេរិកលោក Kritenbrink ដែលសម្ដែងនូវការអបអរសាទរចំពោះអគ្គ លេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong។
ពង្រឹងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអាមេរិក - ảnh 1អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម (រូបថត៖ Zing) 

សេចក្ដីថ្លែង ការណ៍នេះបានសង្កត់ធ្ងន់ថា៖

        “តាងនាមគណៈប្រតិភូបេសកកម្មការទូតនៃសហរដ្ឋអាមេរិក ខ្ញុំសូមអបអរ សាទរចំពោះឯកឧត្តម Nguyen Phu Trong អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនិស្តវៀតណាម ក្នុងឱកាសដែលឯកឧត្តមចូលកាន់តំណែងជាប្រធាន រដ្ឋ។ ការជ្រើសតាំងឯកឧត្តម Nguyen Phu Trong ចូលកាន់តំណែងជាប្រធាន រដ្ឋនេះ ប្រព្រឹត្តទៅចំពេលវេលា ដែលទំនាក់ទំនងទ្វេភាគីរវាងយើងខ្ញុំជាមួយ វៀតណាមកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាជាងពេលណាៗទាំងអស់។ ក្នុងរយៈពេល ពីរទសវត្សកន្លងទៅ អាមេរិកនិងវៀតណាមបានសហការគ្នាស្វែងរកគោលដៅរួម ដោយឈរលើផលប្រយោជន៍រួម។ យើងបានពង្រីកទំនាក់ទំនងសន្តិសុខ បង្កើត ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មថ្មី ហើយធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។ យើងខ្ញុំក៏មានគោលបំណងរួមដែលចង់ ជំរុញសន្តិភាព សន្តិសុខនិងវិបុលភាពនៅតំបន់សមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ផងដែរ”។

        ឯកអគ្គរដ្ឋទូតអាមេរិកលោក Kritenbrink បានសម្ដែងនូវគោលបំណងចង់ បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong សំដៅពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាង ប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ