ពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកូរ៉េខាងត្បូង
(VOVWORLD) - នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck Soo បានអះអាងថា កូរ៉េខាងត្បូង យកចិត្តទុកយ៉ាងខ្លាំងដាក់ចំពោះទំនាក់ទំនងជាមួយវៀតណាម; មានបំណងចង់បង្កើន ការសម្របសម្រួលរវាងរដ្ឋាភិបាលទាំងពីរ ក៏ដូចជារវាងក្រសួង ស្ថាប័ននៃភាគីទាំងពីរ ផងដែរ។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង
លោក Han Duck Soo។ (រូបថត៖ VOV) |
កាលពីយប់ថ្ងៃទី៥ ខែធ្នូ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង នៅទីក្រុងសេអ៊ូល ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានជួបសម្ដែង ការគួរសមជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck Soo។ នៅទីនេះ មេដឹកនាំទាំងពីរបានបញ្ជាក់នូវការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកូរ៉េខាងត្បូងឲ្យសក្តិសម នឹងឋានៈថ្មី។
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck Soo បានអះអាងថា កូរ៉េខាងត្បូង យកចិត្តទុកយ៉ាងខ្លាំងដាក់ចំពោះទំនាក់ទំនងជាមួយវៀតណាម; មានបំណងចង់បង្កើន ការសម្របសម្រួលរវាងរដ្ឋាភិបាលទាំងពីរ ក៏ដូចជារវាងក្រសួង ស្ថាប័ននៃភាគីទាំងពីរ ផងដែរ។
រីឯខ្លួនវិញ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានស្នើឱ្យថ្នាក់ ដឹកនាំរដ្ឋាភិបាលទាំងពីរ ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ បង្កើនការសម្របសម្រួលឲ្យ កាន់តែជិតស្និទ្ធ លើកកំពស់ប្រសិទ្ធភាព និងពង្រីកកិច្ចសហប្រតិបត្តិការ។
ក្នុងឱកាស នេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានពាំនាំការអញ្ជើញរបស់ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ដែលអញ្ជើញលោកនាយក រដ្ឋមន្ត្រី Han Duck Soo មកបំពេញទស្សនកិច្ចនៅវៀតណាម៕