ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាស្រីលង្កា

(VOVWORLD) - ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិប្តិការលើគ្រប់វិស័យរវាងវៀតណាម និងស្រីលង្កា កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាស្រីលង្កានឹងត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ។
ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាស្រីលង្កា - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue

ក្នុងឱកាសរំលឹកខួបលើកទី ៧៤ ទិវាបុណ្យឯករាជ្យ នៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា (ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ១៩៤៨ - ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២) នោះ  ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញផ្ញើសារលិខិតអបអរសាទរជូនចំពោះលោក Mahinda Yapa Abeywardana ប្រធានរដ្ឋសភាស្រីលង្កា។

ក្នុងសារលិខិតនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសម្តែងជំនឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិប្តិការលើគ្រប់វិស័យរវាងវៀតណាម និងស្រីលង្កា កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាស្រីលង្កានឹងត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ ដើម្បីផលប្រយោជន៍ជាក់ស្ដែងរបស់ប្រជាជននៃប្រទេសទាំងពីរ ដោយរួមចំណែកជាវិជ្ជមានសម្រាប់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ