ពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងវៀតណាម-កម្ពុជា

(VOVWORLD) - ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើឲ្យ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងតួនាទីជា ប្រមុខការងារយុវជននៃគណៈកម្មាធិការកណ្ដាលនៃគណៈបក្សប្រជាជនកម្ពុជានោះ បន្តសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីបន្តបង្កើនប្រសិទ្ធភាពនៃសកម្មភាព ជួបប្រាស្រ័យរវាងថ្នាក់ដឹកនាំវ័យក្មេង យុវជននិងប្រជាជននៃប្រទេសទាំងពីរ ដើម្បីឲ្យ យុវជនជំនាន់ក្រោយបន្តពង្រីកប្រពៃណីសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភគាំទ្រទៅវិញទៅមករវាងវៀតណាម និងកម្ពុជា។ 

ពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងវៀតណាម-កម្ពុជា - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបជាមួយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនិងជា មេបញ្ជាការកងទ័ពជើងគោកនៃ
កងយោធពលខេមរភូមិន្ទ។ (រូបថត៖ VOV)
នារសៀលថ្ងៃទី ២១ វិច្ឆិកា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទទួលជួបជាមួយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនិងជា មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដែលមកជួបសម្ដែងការគួរ សម ក្នុងឱកាស ដែលលោកប្រធានរដ្ឋសភាវៀតណាមអញ្ជើញមកបំពេញទស្សនកិច្ច ផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមមហាសន្និបាតអន្តរសភាបណ្ដាប្រទេស អាស៊ីអាគ្នេយ៍លើកទី៤៣ (AIPA-៤៣)។ នៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើឲ្យ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងតួនាទីជា ប្រមុខការងារយុវជននៃគណៈកម្មាធិការកណ្ដាលនៃគណៈបក្សប្រជាជនកម្ពុជានោះ បន្តសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីបន្តបង្កើនប្រសិទ្ធភាពនៃសកម្មភាព ជួបប្រាស្រ័យរវាងថ្នាក់ដឹកនាំវ័យក្មេង យុវជននិងប្រជាជននៃប្រទេសទាំងពីរ ដើម្បីឲ្យ យុវជនជំនាន់ក្រោយបន្តពង្រីកប្រពៃណីសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភគាំទ្រទៅវិញទៅមករវាងវៀតណាម និងកម្ពុជា។ លោកឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់ប្រជាជនកម្ពុជា ចំពោះការជួយឧបត្ថម្ភគាំទ្ររបស់បក្ស រដ្ឋ កងទ័ព និងប្រជាជន វៀតណាមចំពោះកម្ពុជា ក្នុងការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍កាលពីមុននេះ ក៏ដូចជាក្នុងបុព្វហេតុ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិសព្វថ្ងៃនេះផងដែរ។
លោកប្រធានរដ្ឋសភា Vuong Dinh Hue និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឯកភាព ថា ប្រទេសទាំងពីរចាំបាច់ត្រូវពង្រឹង និងពង្រីកទំនាក់ទំនង បន្ថែមទៀតលើគ្រប់កាណាល់ គ្រប់វិស័យ ក្នុងនោះមានកិច្ចសហប្រតិបត្តិការ នយោបាយ ការទូត ការពារជាតិ-សន្តិសុខ សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ សភា ការអប់រំ បណ្តុះបណ្តាល និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ